វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី២ ក្នុងខណ្ឌទួលគោក
ថ្ងៃចេញផ្សាយ: Thursday, October 19, 2017, 11:07 AM
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី២ ក្នុងខណ្ឌទួលគោក
ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលវប្បធម៌ភ្នំពេញ(ចេឡា) ខណ្ឌទួលគោក បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី២ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម លី ណារុន តំណាងក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌទួលគោក និងមានការចូលរួមពីសំណាក់ព្រះសង្ឃ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្តម អភិបាលរងរាជធានីភ្នំពេញ លោកនាយក-នាយករងរដ្ឋបាលរាជធានីភ្នំពេញ ប្រធាន និងសមាជិកក្រុមប្រឹក្សាខណ្ឌ អភិបាលខណ្ឌ លោក លោកស្រី ប្រធានមន្ទីរជំនាញ និងប្រជាពលរដ្ឋចូលរួមដែលមានចំនួន ៦៩៤នាក់ ។ ក្នុងនោះ វេទិកាបានទទួលសំណួរជាលាយលក្ខអក្សរចំនួន ៧៤សំណួរ និងសំណួរសំណូមពរផ្ទាល់មាត់ចំនួន ១៣សំណួរ ស្មើនឹង១៧បញ្ហា ។ ឯកឧត្តមអភិបាល បានធ្វើការឆ្លើយតបបំភ្លឺនូវសំណួរ សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ គ្រប់បញ្ហាដែលបានលើកឡើងទាក់ទងនឹងមូលដ្ឋានខណ្ឌ៕