ពិព័រណ៏រូបថត នៅរមណីយដ្ឋានវត្តភ្នំ
ថ្ងៃចេញផ្សាយ: Monday, May 23, 2016, 9:37 PM
ក្នុងពិធី តាំងពិព័រណ៏រូបថត នៅរមណីយដ្ឋានវត្តភ្នំ រៀបចំដោយស្ថានទូតឥណ្ឌា ប្រចាំនៅព្រះរាជណាចក្រកម្ពុជា
នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តម ស៊ុយ សេរិទ្ឋ អភិបាលរង រាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានចូលរួមកាត់ខ្សែបូ បើកក្នុងពិធី តាំងពិព័រណ៏រូបថត នៅរមណីយដ្ឋានវត្តភ្នំ រៀបចំដោយស្ថានទូតឥណ្ឌា ប្រចាំនៅព្រះរាជណាចក្រកម្ពុជា និង ឯកឧត្តម NA VEEN SRIVASTAVA ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ កម្ពុជា-ឥណ្ឌា បានភ្ជាប់ទំនាក់ទំនង់ការទូតរវាងគ្នា តាំងពីយូរលង់ណាស់មកហើយ ក្នុងនោះ កិច្ចសហប្រតិបត្តិការទ្វេភាគី បាននាំមកនូវគុណប្រយោជន៏សំរាប់ប្រទេសជាតិ រាជរដ្ឋាភិបាល និងប្រជាជន នៃប្រទេសជាភាគី ក្នុងន័យ “ស្មើភាព ស្មើភាព” និងការឧបត្ថម្ភគាំទ្រជួយគ្នាទៅវិញទៅមក។ តាមរយៈកម្មវិធី “តាំងពិព័រណ៏រួបថត នៅរមណីយដ្ឋានវត្តភ្នំ” ដែលរៀបចំឡើងដោយស្ថានទូតឥណ្ឌាប្រចាំនៅព្រះរាជណាចក្រកម្ពុជា នាពេលនេះ នឹងរឹតតែធ្វើឲ្យប្រជាជននៃប្រទេសយើងទាំងពីរ កាន់តែស្គាល់ច្បាស់អំពីតម្លៃវប្បធម៌ គោរពនូវវប្បធម៌គ្នាទៅវិញទៅមក និងចេះឲ្យតម្លៃចំពោះភាពផ្សេងគ្នារបស់វប្បធម៌ដទៃ។