ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ
ថ្ងៃចេញផ្សាយ: Thursday, April 05, 2018, 8:58 PM
ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ!
ការតែងតាំងមន្ត្រីថ្មី ជំនួសមន្ត្រីចូលនិវត្តន៍ ឬមន្ត្រីដែលផ្ទេរភារកិច្ច គឺជាជីវភាពធម្មតារបស់មន្ត្រីរាជការ ស្របតាមច្បាប់លក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ដើម្បីរក្សាបាននូវនិរន្តរភាពការងារ និងការបម្រើសេវាជូនប្រជាពលរដ្ឋ។ នៅព្រឹកថ្ងៃព្រហស្បតិ៍ ០៥រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
គួរបញ្ជាក់ថា ឯកឧត្តម អៀង អូននី អភិបាលរងរាជធានីភ្នំពេញ ត្រូវបានផ្ទេរភារកិច្ចទៅបម្រើការងារនៅទីស្ដីការក្រសួងមហាផ្ទៃ ហើយលោក ហួត ហៃ នាយករដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានតែងតាំងចូលកាន់តំណែងជាអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក សេង វណ្ណៈ ចូលកាន់តំណែងជានាយករដ្ឋបាលរាជធានីភ្នំពេញ ជំនួសលោក ហួត ហៃ ដែលចូលកាន់មុខតំណែងថ្មី៕