ពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ
ថ្ងៃចេញផ្សាយ: Tuesday, August 16, 2016, 10:56 AM
រសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ឯកឧត្ដម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ឯកឧត្ដម ម៉ក់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្ដម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានចូលរួមពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ។
រាជធានីភ្នំពេញជាមជ្ឈមណ្ឌលទេសចរណ៍ មជ្ឈមណ្ឌលនយោបាយ និងមជ្ឈមណ្ឌលវប្បធម៌ ដូន្នេះតម្រូវឱ្យមានការយកចិត្តលើវិស័យទេសចរណ៍ដែលជាវិស័យស្នូលមួយនៃប្រទេសកម្ពុជា ហើយរាជធានីភ្នំពេញជាទិសដៅទេសចរណ៍ដ៏មានសារៈសំខាន់។ លោកស្រី គឹម សុវណ្ណ ត្រូវបានប្រកាសជាប្រធានមន្ទីរទេសចរណ៍ថ្មី ជំនួសលោក តាំង សុចិត្រគ្រឹស្នា ដែលត្រូវផ្លាស់ទៅជាប្រធានមន្ទីរទេសចរណ៍ខេត្ដព្រះសីហនុ។