ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៥-២០១៦
ថ្ងៃចេញផ្សាយ: Tuesday, December 01, 2015, 3:36 PM
អបអរសាទរ ពិធីបើកបវេសនកាលឆ្នាំសិក្សា ២០១៥-២០១៦ និងចែករង្វាន់សិស្សពូកែ រាជធានីភ្នំពេញ ។
សិស្សពូកែអន្ដរជាតិ សិស្សពូកែជាប់និទ្ទេសA-B សិស្សពូកែទូទាំងប្រទេស សិស្សពូកែរាជធានីភ្នំពេញ សិស្សជ័យលាភីលេខ១ ដល់លេខ៣ សរុបចំនួន ៣.៣៨២ នាក់ (យុវតី ២.២២១ នាក់) នៃវិទ្យាល័យនានា ក្នុងរាជធានីភ្នំពេញ បានជួបជុំគ្នាដើម្បីចូលរួមបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៥-២០១៦ ក្រោមអធិបតីភាព ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ក្នុងបរិវេណវិទ្យាល័យ ជា ស៊ីម បឹងកេងកង នាព្រឹកថ្ងៃទី០២ ខែវិច្ឆិការ ឆ្នាំ២០១៥ ។
ជាការពិតលទ្ធផលល្អដែលសិស្សទទួលបាន នាពេលនេះ គឺសិស្សានុសិស្សខ្លួនឯងផ្ទាល់ ព្យាយាមរៀនសូត្រ ក្នុងនាមជាកូនល្អ សិស្សល្អ មិត្តល្អ ដោយមិនយកពេលវេលា ដ៏មានតម្លៃ ទៅដើរលេងឥតប្រយោជន៍ និងលោកគ្រូ អ្នកគ្រូ យកចិត្តទុកដាក់ខ្ពស់ ក្នុងការបង្រៀន ក្រោមការគ្រប់គ្រងល្អ របស់គណៈនាយកសាសា មាតាបិតា អាណាព្យាបាល តាមដានការសិក្សា និងអប់រំទូន្មានជាប្រចាំ ។
ទន្ទឹមនេះឯកឧត្តមអភិបាលក៏បានសំណូមពរ៖
១.សូមឲ្យគណៈនាយកសាលាមេត្តាផ្សារភ្ជាប់ការសិក្សារបស់សិស្សានុសិស្ស ទៅជាមួយនឹងការងារស្ម័គ្រចិត្តក្នុងសង្គមផ្សេងៗ។
២.សូមឲ្យមានការបើកវេទិការសាធារណក្នុងសាលានានាក្នុងរាជធានីភ្នំពេញ ឲ្យបានយ៉ាងហោចណាស់ម្ដងក្នុង១ឆមាស ។
សូមសិស្សានុសិស្ស ឪពុកម្ដាយ អាណាព្យាបាល និងលោកគ្រូ អ្នកគ្រូ ចូលរួមពង្រឹងគុណភាពអប់រំគ្នា ៕