ពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង ចំនួន ០៣ខ្សែ ស្ថិតក្នុងសង្កាត់ចំនួន ០៣
ថ្ងៃចេញផ្សាយ: Friday, August 05, 2016, 1:31 PM
ព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានចូលរួមជាអធិបតី ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង ចំនួន ០៣ខ្សែ ប្រវែងសរុប ១១៣៦,៥ម៉ែត្រ ស្ថិតក្នុងសង្កាត់ចំនួន ០៣ គឺសង្កាត់ជើងឯក សង្កាត់ព្រែកកំពឹស និងសង្កាត់ដង្កោ។
ផ្លូវចំនួន០៣ខ្សែ ដែលត្រូវបើកការដ្ឋានស្ថាបនាក្នុងពេលនេះ គឺជាផ្លូវបេតុងស្ថិតក្នុងគម្រោងមូលនិធិ អភិវឌ្ឍសង្កាត់ឆ្នាំ២០១៦ រួមមាន៖
– សង្កាត់ជើងឯក មានប្រវែង ៣៣៣ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតក្នុងភូមិព្រែកថ្លឹង
– សង្កាត់ព្រែកកំពឹស មានប្រវែង ៣៤៦ម៉ែត្រ ទទឹង ៤ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតក្នុងភូមិក្រាំងស្វាយ
– សង្កាត់ដង្កោ មានប្រវែង ៤៥៧,៥ម៉ែត្រ ទទឹង ៤ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតក្នុងភូមិខ្វា។