ពិធីបិទសន្និបាតបូកសរុបការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ ឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំ២០១៨
ថ្ងៃចេញផ្សាយ: Wednesday, February 07, 2018, 8:56 AM
“យើងអាចនិយាយបានថា ការសម្រេចបានរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងឆ្នាំកន្លងទៅនេះ គឺជាចំណែកមួយនៃការសម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជា ទាំងកំណើនសេដ្ឋកិច្ច និងការចូលរួមថែរក្សាបាននូវសន្តិភាព ស្ថេរភាពសង្គម” ប្រសាសន៍សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ ឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំ២០១៨ នារសៀលថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
រដ្ឋបាលរាជធានីភ្នំពេញ ប្តេជ្ញាអនុវត្តតាមអនុសាសន៍ដឹកនាំរបស់ថ្នាក់ដឹកនាំ និងប្រមុខរាជរដ្ឋាភិបាល ដើម្បីចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាពសង្គម និងបន្តអភិវឌ្ឍលើគ្រប់វិស័យ ជូនជាតិ និងប្រជាពលរដ្ឋគ្រប់រូប៕