ប្រឡាយទួលពង្រ នឹងចាប់ផ្ដើមស្ដារនាពេលឆាប់ៗនេះ
ថ្ងៃចេញផ្សាយ: Wednesday, January 03, 2018, 1:21 PM
ប្រឡាយទួលពង្រ នឹងចាប់ផ្ដើមស្ដារនាពេលឆាប់ៗនេះ
នារសៀល ថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ រដ្ឋបាលរាជធានីភ្នំពេញបានបើកអង្គប្រជុំត្រួតពិនិត្យប្រឡាយទួលពង្រ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។
ជាលទ្ធផលអង្គប្រជុំបានសម្រេចរួមមាន៖
១. រៀបចំការងារស្ដារប្រឡាយទួលពង្រទី១ ទួលពង្រទី២ ដើម្បីរំដោះទឹក ពីតំបន់សាលាក្ដីខ្មែរក្រហម ភូមិទួលពង្រនិងកាត់បន្ថយការលិចលង់ ទឹកជំនន់ទឹកភ្លៀងជាអតិបរមានៅរដូវវស្សាឆ្នាំក្រោយ។
២. សិក្សាបច្ចេកទេសបន្ថែម ដើម្បីដាក់លូប្រអប់តភ្ជាប់ពីផ្លូវជាតិលេខ៣ដល់ប្រឡាយទួលពង្រទី២។
បន្ទាប់ពីចប់កិច្ចប្រជុំ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើពិធីចុះហត្ថលេខាប្រគល់-ទទួល ការទទួលខុសត្រូវគ្រប់គ្រងសួនច្បារវិមានឯករាជ្យ និងសួនច្បារខាងលិចវិមានឯករាជ្យ ជូនរដ្ឋបាលខណ្ឌដូនពេញ ដើម្បីគ្រប់គ្រងបន្ត៕