ប្រជុំត្រៀមរៀបចំពិធីបើកការដ្ឋានស្ពានឆ្លងកាត់ទន្លេសាបក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី
ថ្ងៃចេញផ្សាយ: Tuesday, October 17, 2017, 10:57 AM
ដោយប្រទេសមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍ ការធ្វើដំណើរឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយពិតជាសំខាន់ណាស់ រាជរដ្ឋាភិបាលក៏បានសម្រេចចិត្តសាងសង់ស្ពានឆ្លងកាត់ទន្លេសាបថ្មីមួយទៀតទុកជូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរទៅមកឆ្លងកាត់ពីតំបន់ជ្រោយចង្វារ មកតំបន់ឬស្សីកែវផ្លូវជាតិលេខ៥។
នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានដឹកនាំប្រជុំត្រៀមរៀបចំពិធីបើកការដ្ឋានស្ពានឆ្លងកាត់ទន្លេសាបក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រៀមបើកការដ្ឋាននៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ខាងមុននេះ។ ស្ពានថ្មីមួយនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការចូលរួមបញ្ជៀសចរាចរណ៍ពីផ្លូវជាតិលេខ៦ ឆ្លងចូលផ្លូវជាតិលេខ៥៕