ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ក្រុមប្រឹក្សារាជធានី  /  ប្រជុំគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីឆ្លងសេចក្ដី...

ប្រជុំគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីឆ្លងសេចក្ដីព្រាងរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០១៧ ស្ដីពីការអនុវត្ដការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ

ថ្ងៃចេញផ្សាយ: Wednesday, April 05, 2017, 9:00 AM

នៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម មាន ចាន់យ៉ាដា តំណាងឱ្យ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានប្រជុំគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីឆ្លងសេចក្ដីព្រាងរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០១៧ ស្ដីពីការអនុវត្ដការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ។

17778942_1883409231942323_1683916968_o17797856_1883409235275656_1927370293_o

ឯកឧត្តមប្រធានអង្គប្រជុំបានឱ្យបណ្ដាខណ្ឌ មន្ទីរ និងអង្គភាពជំនាញ ត្រូវឆ្លើយតបនូវសំណួរ-សំណើររបស់កិច្ចប្រជុំក្រុមប្រឹក្សាដែលបានលើកឡើងស្ដីពីការងាររដ្ឋបាល ស្ថិតិ ខ្លឹមសារ តួលេខ និងការងារជំនាញមួយចំនួនទៀតដែលជាបញ្ហាប្រឈម ក្នុងការគ្រប់គ្រង-ស្រង់ស្ថិតិប្រជាពលរដ្ឋ-គ្រួសារ និងការងារបច្ចេកទេសមួយចំនួនទៀតដែលក្រុមប្រឹក្សាបានលើកកន្លងមក។ ការផ្ដល់សេវាសាធារណៈ ការគ្រប់គ្រងរដ្ឋបាល ការពិនិត្យ-ហាមឃាត់សិប្បកម្មខុសច្បាប់ និងការងារមួយចំនួនទៀតដែលប្រឈម ត្រូវបានបំភ្លឺ និងត្រូវមានវិធានការ ដើម្បីឆ្លើយតបជូនក្រុមប្រឹក្សារាជធានីដែលនឹងប្រជុំនៅថ្ងៃខាងមុខ ព្រមទាំងដើម្បីឆ្លងសេចក្ដីព្រាងរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០១៧។

បន្ថែមលើការងារសេចក្ដីព្រាងរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០១៧ អង្គប្រជុំបានលើកឡើងពីការងារ ស្ដីពីការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយល់បល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ដែលបានដំណើរការអំឡុងខែតុលា វិច្ឆិកា និងខែធ្នូ ឆ្នាំ២០១៦កន្លងមក ដើម្បីពិនិត្យ បំភ្លឺ វាយតម្លៃ និងឆ្លើយតាបនូវសំណួរ សំណើរ សំណូមពរដែលប្រជាពលរដ្ឋបានលើកឡើងក្នុងវេទិកាសាធារណៈរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ដោយរដ្ឋបាលខណ្ឌ-សង្កាត់ មន្ទីរ និងអង្គភាពពាក់ព័ន្ធត្រូវប្រជុំដើម្បីពិនិត្យ និងឆ្លងតបនូវសំណួរ សំណើរ សំណូមពរ ដើម្បីស្វែងយល់ និងដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋតាមមូលដ្ឋានឱ្យមានប្រសិទ្ធភាព និងចំគោលដៅច្បាស់លាស់។