ប្រជាពលរដ្ឋ ៥៥៤គ្រួសារ សប្បាយរីករាយ បន្ទាប់ពីទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ
ថ្ងៃចេញផ្សាយ: Monday, June 25, 2018, 8:47 PM
ប្រជាពលរដ្ឋ ៥៥៤គ្រួសារ សប្បាយរីករាយ បន្ទាប់ពីទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុពីរដ្ឋបាលរាជធានីភ្នំពេញ។
នាព្រឹកថ្ងៃច័ន្ទ ១៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទិី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនបងប្អូនប្រជាពលរដ្ឋក្នុងភូមិ១១,១២,១៣ សង្កាត់ស្រះចក ភូមិ១០ សង្កាត់វត្តភ្នំ ភូមិ១២ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញសរុបចំនួន ៥៥៤ប័ណ្ណ៕