ទីក្រុងនៅបណ្ដាប្រទេសអភិវឌ្ឍន៍ភាគច្រើននៅលើពិភពលោកបាននឹងកំពុង ប្រើប្រាស់ចង្វាក់ប្រព្រឹត្តកម្មច្រោះទឹកស្អុយ
ទឹកកខ្វក់ ដែលហូរចេញពីរោងចក្រ សហគ្រាស ភោជនីយដ្ឋាន សណ្ឋាគារ និងទីតាំងផ្សេងៗទៀត និយាយជារួមនិយាយ
ដោយឡែក រាជធានីភ្នំពេញទោះបីមិនទាន់បានប្រឈមនឹង ការខ្វះទឹកស្អាតប្រើប្រាស់ដូច ខេត្តបន្ទាយមានជ័យ ខេត្តកោះកុង
និងបណ្ដាខេត្តមួយចំនួនទៀតក្ដី ក៏រាជធានីភ្នំពេញចាំបាច់ត្រូវមានប្រព័ន្ធប្រព័ន្ធប្រព្រឹត្តកម្មចម្រោះ ទឹកស្អាតដើម្បីធានា
ឲ្យបានតុល្យភាពនៃការប្រើប្រាស់ទឹកស្អាតក្នុងទីក្រុង ។
អាជ្ញាធររាជធានីភ្នំពេញបាននឹងកំពុងជម្រុញឲ្យ រោងចក្រ សហគ្រាស ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋានទាំងអស់ត្រូវរៀបចំ
ប្រព័ន្ធប្រព្រឹត្តកម្ម ចម្រោះទឹកស្អាត និងជាជំហានបន្ទាប់ជម្រុញឲ្យបណ្ដាលំនៅដ្ឋានទាំងអស់ ប្រើប្រាស់ប្រព័ន្ធនេះ ដើម្បីលើស្ទួយ
អនាម័យ បរិស្ថាន ជាពិសេសតុល្យភាព នៃការប្រើប្រាស់ទឹកក្នុងរាជធានីភ្នំពេញ ។
នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥នេះនៅសាលារាជធានីភ្នំពេញ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបាន
អនុញ្ញាតឲ្យប្រតិភូក្រុមហ៊ុន ផាតនើរ ផ្លឹស ខូអិលធីឌី របស់ជប៉ុន ធ្វើបទបង្ហាញពីធុង និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់។
បន្ទាប់ពីកិច្ចប្រជុំនេះក្រុមហ៊ុនគ្រោង នឹងយកប្រឡាយទឹកស្អុយ ស្ទឹងមានជ័យយកមកសិក្សា និងធ្វើការពិសោធន៍ ៕