ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្ដម ស ថេង
ថ្ងៃចេញផ្សាយ: Tuesday, July 31, 2018, 9:55 AM
នារសៀលថ្ងៃអង្គារ ០៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដាឆ្នាំ២០១៨ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្ដម ស ថេង អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលមរណភាពនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ១០:៣៩នាទី ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ និងត្រូវជាប្អូនប្រុសបង្កើតសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ការទទួលមរណភាពរបស់ឯកឧត្ដម ស ថេង គឺជាការបាត់បង់នូវស្វាមី បិតា បុត្រា បងប្អូនជាទីគោរពស្រលាញ់ ប្រកបដោយព្រហ្មវិហារធម៌ និងជាកុលបុត្រខ្មែរដ៏ឆ្នើមមួយរូប ដែលបានបូជាកម្លាំងកាយ កម្លាំងចិត្ត និងលះបង់គ្រប់យ៉ាងចូលរួមក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ៕