ដំណេីរការការដ្ឋានថ្មីសាងសង់ស្ថានីយ៍បូមទឹកព្រះពន្លា
ថ្ងៃចេញផ្សាយ: Monday, July 06, 2015, 9:16 AM
ដេីម្បីដោះស្រាយបព្ហាាទឹកជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋដែលបង្កឡេីងដោយជំនន់ទឹកភ្លៀងនិងទឹកទន្លេបាសាក់ នៅតំបន់ភូមិសាស្ត្រខណ្ឌច្បារអំពៅ នៅថ្ងៃទី២៦ខែមិថុនាឆ្នាំ២០១៥ សាលារាជធានីភ្នំពេញ បានចាប់ផ្តេីមដំណេីរការការដ្ឋានថ្មីសាងសង់ស្ថានីយ៍បូមទឹកព្រះពន្លា ដែលបំពាក់ដោយម៉ូទ័រទំហំ ០.៨ម ចំនួន៣គ្រឿង មានសមត្ថភាពបូមទឹក ៥មែ៉ត្រគូបក្នុង១វិនាទី និងសាងសង់ទ្វារទឹកបិទបេីកផងដែរ។
ជាមួយគ្នានេះ ការដ្ឋាននឹងសាងសង់លូបេតុងប្រអប់ទំហំ ៦មគុណ៤ម កំពស់ ៤ម ប្រវែង ៧០៥ម និងស្ថាបនាផ្លូវថ្មីប្រភេទបេតុងអារមេ ទទឹង ១៤ម ប្រវែង ៧០៥ម កម្រាស់ ២០ស.ម ចាប់ពីផ្លូវលេខ៣៦៩លេីព្រែកបារាំងដល់ព្រំប្រទល់សង្កាត់និរោធន៍ ។