ជួបសម្ដែងការគួរសមជាមួយអភិបាលក្រុង គីតាគ្យូស្យូ ជប៉ុន
ថ្ងៃចេញផ្សាយ: Tuesday, November 03, 2015, 3:58 PM
ក្នុងនាមជាទីក្រុងសម្ព័ន្ធមិត្ត បង-ប្អូន ទីក្រុងគីតាគ្យូស្យូ(Kitakyushu
) នៃរាជាណាចក្រជប៉ុន បានជួយដោះស្រាយបញ្ហាកំពុងជួបប្រទះរបស់រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា លើផ្នែកប្រព្រឹត្តកម្មប្រព័ន្ធទឹកស្អាត និងប្រព័ន្ធលូ-ប្រឡាយ ។
ដើម្បីបន្ដរឹតចំណងមិត្តភាពរវាងទីក្រុងទាំង២ឲ្យកាន់តែប្រសើរឡើងថែមទៀត នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ នេះ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ប៉ា សុជាតិវង្ស បានទទួលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម Umemoto Kazuhide អភិបាលរងទីក្រុងគីតាគ្យូស្យូ(Kitakyushu) និងពិភាក្សាការងារនៅសាលារាជធានីភ្នំពេញ ។ ក្នុងកិច្ចពិភាក្សានេះដែរឯកឧត្តម Umemoto Kazuhide ក៏សូមអញ្ជើញឯកឧត្តមអភិបាលរាជធានីភ្នំពេញទៅទស្សនកិច្ចផ្លូវការនៅទីក្រុងគីតាគ្យូស្យូ នៅពេលសមស្របខាងមុខ ៕