គប្រជុំត្រួតពិនិត្យលទ្ធផលការងារគម្រោងជួសជុលប្រព័ន្ធលូក្នុងខណ្ឌ៤ក្នុងរាជធានីភ្នំពេញនៃឆ្នាំ២០១៨ និងផែនការឆ្នាំ២០១៩
ថ្ងៃចេញផ្សាយ: Thursday, January 03, 2019, 3:19 PM
នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងអង្គប្រជុំត្រួតពិនិត្យលទ្ធផលការងារគម្រោងជួសជុលប្រព័ន្ធលូក្នុងខណ្ឌ៤ក្នុងរាជធានីភ្នំពេញនៃឆ្នាំ២០១៨ និងផែនការឆ្នាំ២០១៩នេះ។
ដើម្បីឆ្លើយតបទៅនឹងបញ្ហាជាក់ស្ដែងរបស់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ អំពីបញ្ហាទឹកជំនន់ទឹកភ្លៀងនាពេលកន្លងមក៤ខណ្ឌក្នុងរាជធានី រដ្ឋបាលរាជធានីភ្នំពេញបានដាក់ផែនការឱ្យ៤ខណ្ឌ ចុះពិនិត្យនិងអនុវត្តតាមផែនការ ការស្ដារប្រព័ន្ធប្រឡាយ លូ ក្នុងឆ្នាំ២០១៨បានអនុវត្តសម្រេចបាន១០០%តាមគម្រោង។ដោយមើលឃើញពីតម្រូវការរបស់បងប្អូនក្នុងរាជធានីភ្នំពេញកាន់តែខ្ពស់ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំដាក់ផែនការថ្មី ដើម្បីរាជធានីភ្នំពេញជៀសផុតពីទឹកជំនន់ទឹកភ្លៀងនារដូវវស្សាក្នុងឆ្នាំ២០១៩នេះ និងបន្តអនុវត្តនិរន្តរភាពការងារឱ្យមានប្រសិទ្ធភាពការងារ៕