កិច្ចប្រជុំត្រួតពិនិត្យការសាងសង់សំណង់ និងការចាក់ដី បូមខ្សាច់បំពេញគ្មានលិខិតអនុញ្ញាត ឬខុសពីលិខិតអនុញ្ញាត
ថ្ងៃចេញផ្សាយ: Monday, July 15, 2019, 10:51 AM
នារសៀលថ្ងៃចន្ទ ១៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ២០១៩នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំត្រួតពិនិត្យការសាងសង់សំណង់ និងការចាក់ដី បូមខ្សាច់បំពេញគ្មានលិខិតអនុញ្ញាត ឬខុសពីលិខិតអនុញ្ញាត ក្នុងមូលដ្ឋានខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីធានាឱ្យបានទាំងគុណភាពសំណង់ ទាំងសុខសុវត្ថិភាពអ្នកសាងសង់ និងត្រូវគោរពតាមបទដ្ឋានបច្ចេកទេសសំណង់ ហើយចំពោះសំណង់ដែលគ្មានច្បាប់អនុញ្ញាត ត្រូវតែស្នើសុំច្បាប់សាងសង់តាមមូលដ្ឋានរបស់ខ្លួន និងមន្ទីរជំនាញពាក់ព័ន្ធ។