កិច្ចប្រជុំស្តីពីគម្រោងផែនការរៀបចំអភវឌ្ឍន៏អាងស្តុកទឹកបឹងត្របែក
ថ្ងៃចេញផ្សាយ: Wednesday, December 02, 2015, 4:07 PM
ដើម្បីសម្រេចគោលការណ៏អភិវឌ្ឍន៏អាងស្តុកទឹកបឹងត្របែកសាលារាជធានីភ្នំពេញ បានដាក់ចេញនូវ វិធានការណ៏ដូចខាងក្រោមនេះ៖
1. ស្រង់ស្ថិតិប្រជាពលរដ្ឋ ដែលស្នាក់នៅមានប័ណ្ណកម្មសិទ្ធិដីធ្លីដោយស្របច្បាប់
2. ស្រង់ស្ថិតិអ្នកដែលរស់នៅគ្មានប័ណ្ណកម្មសិទ្ធិដីធ្លី
3. ស្រង់ស្ថិតិអ្នកជួលផ្ទះគេស្នាក់នៅ ឫម្ចាស់ផ្ទះជួល
4. កំណត់ការស្នាក់នៅរបស់ប្រជាពលរដ្ឋទាំងចាស់-ទាំងថ្មី នៅតំបន់មាត់ប្រឡាយ និងតំបន់បឹងឱ្យ បានច្បាស់លាស់
5. ចំពោះអ្នកទិញ-លក់ដីត្រូវមាន លិខិតលក់-ទិញ ភ្ជាប់ជាឯកសារ
6. ក្នុងករណីដែលអ្នកចេញប័ណ្ណគ្រួសារ ប័ណ្ណស្នាក់នៅ, ធ្វើអត្តសញ្ញាណប័ណ្ណ ឫចេញប័ណ្ណកម្មសិទ្ធិ ខុសពីគោលការណ៏ ត្រូវចាត់វិធានការទទួលខុសត្រូវតាមផ្លូវច្បាប់។
ប្រឡាយបឹងត្របែក និងបឹងត្របែក គឺពិតជាមានសារៈសំខាន់ណាស់ដើម្បីរួមចំណែកសង្គ្រោះទឹកនៅក្នុងរាជធានីភ្នំពេញ។
សាលារាជធានីភ្នំពេញមានផែនការជីកស្តារយកជម្រៅប្រឡាយបឹងត្របែកនេះ ដើម្បីសង្គ្រោះទឹកដែលជន់លិចទីក្រុងភ្នំពេញទាំងមូលនៅរដូវវស្សា។
អាស្រ័យហេតុនេះសូមបងប្អូនដែលកំពុងស្នាក់នៅលើប្រឡាយ និងលើផ្ទៃបឹងមេត្តាសហការជាមួយក្រុមការងាររបស់សាលារាជធានីភ្នំពេញ ៕