ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  កិច្ចប្រជុំត្រួតពិនិត្យការងារគ្រប់គ្រងសន្តិសុខស...

កិច្ចប្រជុំត្រួតពិនិត្យការងារគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ ភាស៊ី និងសតិអារម្មណ៍របស់ប្រជាពលរដ្ឋនៅតាមបណ្តាផ្សារ

ថ្ងៃចេញផ្សាយ: Monday, June 06, 2016, 5:42 PM

នៅព្រឹកថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០១៦ ឯកឧត្តម ប៊ុនសេរី អភិបាលរង រាជធានីភ្នំពេញ ប្រជុំត្រួតពិនិត្យការងារគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ ភាស៊ី និងសតិអារម្មណ៍របស់ប្រជាពលរដ្ឋនៅតាមបណ្តាផ្សារទាំងអស់ ក្នុង រាជធានីភ្នំពេញ។នៅក្នុងកិច្ចប្រជុំនេះបានលើយកបញ្ហាប្រឈម នានាដែលបានកើតមាននៅក្នុងផ្សារនានាយកមកដោះស្រាយដើម្បីរកចំណុចប្រសើរឡើងវិញ។ ឯកឧត្តម អភិបាលរងធ្វើការបូកសរុបរួមមាន៖
-បញ្ហាការងារសណ្តាប់ធ្នាប់យានយន្តនិងការលក់ដូរតាមចញ្ចឹមផ្លូវ សូមឲ្យអាជ្ញាធរ គណៈកម្មការផ្សារត្រូវយកចិត្តទុកដាក់អោយបានខ្ពស់
-ត្រូវមានការប្រុងប្រយ័ត្នចំពោះអគ្គីភ័យ
-បញ្ហាការគ្រប់គ្រងសំរាមនៅក្នុងផ្សារ និងក្រៅផ្សារ
-បញ្ហាការយកភាស៊ីត្រូវឲ្យយកតាមសៀវភៅបន្ទុកដែលកំណត់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
-ការហាមឃាត់មិនអោយមានការលេងល្បែងស៊ីសងនៅក្នុងផ្សារ។

13343068_575073689340054_607421701429185416_n 13325617_575073636006726_6083465553439289216_n