កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ
ថ្ងៃចេញផ្សាយ: Monday, July 09, 2018, 9:34 AM
នារសៀលថ្ងៃចន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៦៥២ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យ និងពង្រឹងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងអំឡុងពេលមុនបោះឆ្នោត ពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោត។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានជំរុញ និងលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ផ្នែកត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារសន្តិសុខជូនបងប្អូនប្រជាពលរដ្ឋដែលចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតគ្រប់គណបក្សទាំងអស់ ក៏ដូចជាសន្តិសុខនៅក្នុងភូមិដ្ឋាននីមួយៗផងដែរ៕