ការសាងសង់ស្ថានីយបូមទឹកបឹងត្របែកថ្មី
ថ្ងៃចេញផ្សាយ: Wednesday, December 16, 2015, 4:01 PM
ដោយទទួលបានគោលការណ៍ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សាលារាជធានីភ្នំពេញ បាននិងកំពុងដំណេីរការសាងសង់ស្ថានីយ៍បូមទឹកបឹងត្របែកថ្មី ដែលបំពាក់ម៉ូទ័របូមទឹកសរុប ១១គ្រឿង ក្នុងនោះ ម៉ូទ័រទំហំ ១ម ចំនួន៥គ្រឿង និងទំហំ ០.៨ម ចំនួន ៦គ្រឿង មានសមត្ថភាពបូមទឹកសរុប ៨៤,០០០មែ៉ត្រគូបក្នុង១ម៉ោង ត្រូវជា ២៣.៣មែ៉ត្រគូបក្នុង១វិនាទី។
ស្ថានីយ៍បូមទឹកថ្មី នឹងដោះស្រាយបព្ហាាទឹកលិចនៅតំបន់ភូមិសាស្ត្រខណ្ឌចំការមន ៧មករា និងដូនពេញ។