ការប្រកួតរចនាខ្លោងរបារកាត់ទទឹងផ្លូវ អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក
ថ្ងៃចេញផ្សាយ: Sunday, October 28, 2018, 2:34 PM
សូមគាំទ្រ(Like)រូបភាពមួយសន្លឹក ដែលបងប្អូនគិតថាស្អាត និងស័ក្តិសមជាងគេ។ (សូមចុចLikeនៅតាមរូបភាពដែលបងប្អូនពេញចិត្តតែម្ដង)
រូបភាពទាំង ៥ជម្រើសខាងក្រោម គឺជាស្នាដៃរបស់បេក្ខជនដែលបានជ្រើសរើសដោយគណៈកម្មការវាយតម្លៃ ចេញពីរូបភាពចំនួន ៤៥រូបភាព ដែលមានបេក្ខជនចំនួន ២៩នាក់ បានផ្ញើមកដើម្បីចូលរួមប្រកួតរចនាខ្លោងរបារកាត់ទទឹងផ្លូវ អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៨ ដោយពិនិត្យទៅលើ អត្ថន័យខ្លឹមសារព្រះរាជពិធី រចនាបថខ្មែរ លក្ខណៈបច្ចេកទេសនៃការសាងសង់ និងការរចនាភ្លើងឱ្យអាចទទួលយកបានទាំងពេលថ្ងៃ និងពេលយប់ ទើបគណៈកម្មការវាយតម្លៃ សម្រេចជ្រើសរើសបានរូបភាពទាំង ៥ ខាងក្រោមនេះ។
រូបភាពដែលទទួលបានការ Like គាំទ្រ ច្រើនជាងគេចំនួន ៤រូបភាព នឹងត្រូវយកទៅដំឡើងនៅតាមគោលដៅទាំង៤ ដែលបានត្រៀមរួចជាស្រេច។
ការប្រមូលការគាំទ្រ នឹងត្រូវបញ្ចប់នៅថ្ងៃអង្គារ ទី៣០ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ៣រសៀល។