ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  ការគ្រប់គ្រងសំណង់ _និងការអភិវឌ្ឍដីធ្លីក្នុងរាជធ...

ការគ្រប់គ្រងសំណង់ _និងការអភិវឌ្ឍដីធ្លីក្នុងរាជធានីភ្នំពេញ

ថ្ងៃចេញផ្សាយ: Wednesday, August 09, 2017, 10:52 PM

ការគ្រប់គ្រងសំណង់ _និងការអភិវឌ្ឍដីធ្លីក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម អៀង អូននី អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានប្រជុំស្ដីពីការគ្រប់គ្រងសំណង់ និងការអភិវឌ្ឍដីធ្លីក្នុងរាជធានីភ្នំពេញ។

20638861_782287831951971_3954389785527320947_n 20708469_782287968618624_6279931318688818351_n

 

អង្គប្រជុំបានលើកឡើងពីបញ្ហាប្រឈមដែលទាក់ទងទៅនឹងការសាងសង់ខុសច្បាប់ ការរំលោភទីសាធារណៈដោយការដ្ឋានសំណង់ ការសង់ខុសបច្ចេកទេស ការសង់ខុសច្បាប់ ការសង់គ្មានច្បាប់ជាដើម ដែលទាមទារឱ្យរដ្ឋបាលរាជធានីភ្នំពេញត្រូវមានវិធានការរដ្ឋបាល និងច្បាប់ ក្នុងការពិនិត្យ ការអនុញ្ញាត ការគ្រប់គ្រង និងឈានដល់ការហាមឃាត់សំណងខុសច្បាប់ ខុសបច្ចេកទេស ឬខុសពីការស្នើសុំជាដើម។

ឯកឧត្ដមប្រធានអង្គប្រជុំ ឱ្យមន្ទីរជំនាញត្រូវរៀបចំឯកសារ និងលិខិតបទដ្ឋានគតិយុត្ដិ ដើម្បីពិនិត្យ និងមានវិធានការចំពោះគម្រោងអភិវឌ្ឍ និងសំណង់ខុសច្បាប់ ព្រមទាំងបានលើកឡើងពីស្ថានភាពក្នុងការគ្រប់គ្រងការចាក់ដី ការសង់ផ្ទះល្វែង ការកែមុខងារដី និងបទដ្ឋានបច្ចេកទេស។ បន្ថែមពីលើនេះ ស្របតាមការណែនាំរបស់អភិបាលរាជធានី និងស្មារតីអង្គប្រជុំ ត្រូវពិនិត្យ និងមានវិធានការចំពោះម្ចាស់អាជីវកម្ម និងសំណង់ដែលមានខ្សាច់ចាក់រំលោភផ្លូវសាធារណៈ ឬប្រព័ន្ធលូផងដែរ។