សកម្មភាពកម្លាំងស៊ិនទ្រីចុះធ្វើអនាម័យសម្អាត ប្រមូល និងដឹកជញ្ជូនសំរាមតាមដងវិថី និងបរិវេណខាងក្នុង និងខាងក្រៅនៃវិមានឈ្នះឈ្នះ
ថ្ងៃចេញផ្សាយ: Wednesday, February 13, 2019, 11:27 AM
សកម្មភាពកម្លាំងស៊ិនទ្រីចុះធ្វើអនាម័យសម្អាត ប្រមូល និងដឹកជញ្ជូនសំរាមតាមដងវិថី និងបរិវេណខាងក្នុង និងខាងក្រៅនៃវិមានឈ្នះឈ្នះឱ្យស្អាតជាប្រចាំ ក្នុងគោលបំណងសំខាន់ដូចខាងក្រោម៖
១- ទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិដែលអញ្ជើញមកចូលទស្សនាជារៀងរាល់ថ្ងៃ ដើម្បីស្វែងយល់អំពីប្រវត្តិសាស្ត្រនៃការអនុវត្តគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឱ្យប្រទេសកម្ពុជា ទទួលបានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនរហូតដល់សព្វថ្ងៃនេះ។
២- វិមានឈ្នះឈ្នះ នាពេលបច្ចុប្បន្នក៏បានក្លាយជាគោលដៅទេសចរណ៍ និងកន្លែងលំហែកាយនាពេលល្ងាចជារៀងរាល់ថ្ងៃសម្រាប់ប្រជាពលរដ្ឋដែលមានចំនួនប្រហែលពី ២០០ ទៅ ៣០០ នាក់ និងថ្ងៃបុណ្យទាន ប្រហែលពី ២០០០ ទៅ ៥០០០ នាក់ (ចូលឆ្នាំចិនកន្លងទៅ) ដែលអាចជួយកាត់បន្ថយការកាកស្ទះនៃតំបន់កំសាន្តនានានៅកណ្តាលរាជធានីភ្នំពេញ។
**** គួរបញ្ជាក់ មន្ទីរសាធារណការ និងដឹកជញ្ជូន បានរៀបចំបុគ្គលិកចំនួន ២០នាក់ ដើម្បីប្រចាំការមើលថែសួន ស្រោចដើមឈើ សម្អាតបង្គន់អនាម័យ និងមើលអំពូលភ្លើងជាប្រចាំថ្ងៃ។ ចំណែករដ្ឋបាលខណ្ឌជ្រោយចង្វារ ត្រូវទទួលខុសត្រូវការងារសន្តិសុខ សណ្តាប់ធ្នាប់ និងសហការជាមួយក្រុមហ៊ុនស៊ីនទ្រីសម្អាត ប្រមូល និងដឹកជញ្ជូនសំរាមជាប្រចាំថ្ងៃ។