ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានតាមខណ្ឌ  /  សាលាខណ្ឌឫស្សីកែវបានចូលរួមកាន់បិណ្ឌទី៨ នៅវត្ត ទួ...

សាលាខណ្ឌឫស្សីកែវបានចូលរួមកាន់បិណ្ឌទី៨ នៅវត្ត ទួលសន្តិវ័ន្ត

ថ្ងៃចេញផ្សាយ: Tuesday, April 28, 2015, 10:10 AM

នៅព្រឹកថ្ងៃ អង្គារ៍ ទី៨រោជ ខែភទ្របទ ឆ្នាំមមី ព.ស ២៥៥៨ ត្រូវនឹងថ្ងៃទី១៦ ខែ កញ្ញា ឆ្នាំ២០១៤ លោក ធុយ សុខន អភិបាល នៃគណៈអភិបាលខណ្ឌ ឫស្សីកែវ បានដឹកនាំមន្ត្រីរាជការ សាលាខណ្ឌ-សង្កាត់ ចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តទួលសន្តិវ័ន្ត ហៅវត្តទួលអស់លោក ស្ថិតក្នុងភូមិ ក្រោលគោ សង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោក ធុយ សុខន ក្នុងឱកាសចូលរួមកាន់បិណ្ឌវេណទី៨នេះ បានលើក ឡើងពី ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីជាតិព្រះពុទ្ធសាសនា របស់ពុទ្ធបរិស័ទខ្មែរដែលតែងតែគោរព និងប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដើម្បីឧទិ្ទសលផលបុណ្យ អានិសង្ឃ ជូនដល់ បុព្វការីជន ជីដូន-ជីតា ដែលបានចែកឋានទៅកាន់បរមសុខទៅហើយ ដើម្បីទទួលបានសេចក្តីសុខ សិរីសួស្តី សម្រាប់ការរស់នៅប្រកប របរទទួលទានផ្ទាល់ខ្លួនផងដែរ។

លោក ក៏បានថ្លែងអំពីការអភិវឌ្ឍន៍ រីកចម្រើនរបស់វិស័យពុទ្ធចក្រ ក៏ដូចវិស័យអាណាចក្រ ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
ក្នុង ឱកាសនោះ លោកអភិបាលខណ្ឌ ក៏បានប្រគេនសំភារៈមួយចំនួនដូចជា ៖ អង្ករ ២បាវ ស្មើ ១០០ kg, មី ៤កេស, កូកាកូឡា ៤កេស, ទឹកបរិសុទ្ធ ៤កេស, ត្រីខ ១កេស,ទឹកត្រី ៤យួរ, ទឹកស៊ីអ៊ីវ ៤យួរ, ស្ករស ១បាវ ស្មើ ២៥ kg, ទឹកដោះគោខាប់ ១កេស, តែ ២ kg និងបច្ច័យចំនួន ៨៦២.០០០រៀល ប្រគេនទៅព្រះចៅអធិការវត្តទួលសន្តិវ័ន្ត ដើម្បីសំរាប់ការកសាង សមិទ្ធិផល ផ្សេងៗក្នុងវត្ត ។