ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ អញ្ជើញក...

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ អញ្ជើញក្នុងពិធីក្រុងពាលីនិងបញ្ចុះបឋមសិលា មុននៃការបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីនៅតាមបណ្ដោយផ្លូវជាតិលេខ៥

ថ្ងៃចេញផ្សាយ: Monday, January 31, 2022, 9:08 AM

img30012220 img30012231

 

 

 

 

 

            ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ រួមជាមួយនិងមន្ត្រី អាជ្ញាធរដែនដីផង នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលា តាមបែបសាសនា មុននៃការបើកការដ្ឋានសាងសង់ ស្ពានអាកាសថ្មីមួយទៀត នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវសាលាដែកជាប់ខាងជើងឃ្លាំងផ្ទុកប្រេងឥន្ធនៈសូគីមិច សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ។

            ពិធីក្រុងពាលី ដើម្បីសុំម្ចាស់ទឹក ម្ចាស់ដី សុំសេចក្តីសុខ សេចក្តីចំរើន ហើយនៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាព បើកការដ្ឋានស្ថាបនាស្ពានអាកាសនេះជាផ្លូវការតែម្តង។

            ពាក់ព័ន្ធបើកការដ្ឋានស្ថាបនាស្ពានអាកាសនេះដែរ  ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងមានរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ នៅក្នុងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ចាប់ពីម៉ោង ០៦និង០០នាទី រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការផ្អាកចរាចរ ជាបណ្ដោះអាសន្ន នៅជុំវិញទីតាំងប្រារព្ធពិធី ដោយបានឱ្យយានយន្តគ្រប់ប្រភេទដែលចរាចរតាមផ្លូវជាតិលេខ៥ ចូលរាជធានីភ្នំពេញ ត្រូវបង្វែរទិសចរាចរតាមស្ពានព្រែកព្នៅ ឬតាមផ្លូវលេខ៥៩៨ ចំពោះយានយន្តចេញពី រាជធានីភ្នំពេញត្រូវបញ្ចៀសចរាចរឡើងស្ពានមិត្តភាពកម្ពុជា-ជប៉ុន ហើយយានយន្តដែលធ្វើដំណើរឆ្លងកាត់ ស្ពានដែកបេឡេត្រូវបង្វែរទិសតាមផ្លូវជាតិលេខ៦ ឬមហាវិថីអូស៊ីអាយស៊ីឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិនវិញ។

             គួរបញ្ជាក់ផងដែរថា ៖ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានបញ្ជាក់ឱ្យដឹងថា៖ ស្ពានអាកាសថ្មីដែលគ្រោងនឹងបើកការដ្ឋានស្ថាបនានេះ មានបណ្ដោយ៤៨៣ម៉ែត្រ ទទឹង១៥,៨ម៉ែត្រ កំពស់ ៥ម៉ែត្រ ដោយហោះនៅលើបណ្ដោយផ្លូវជាតិលេខ៥ នៅចន្លោះស្ពានបេតុងឆ្លងកាត់ទន្លេសាបថ្មី ដែលបាននឹងកំពុងសាងសង់បានជាង៦៣ភាគរយហើយ។ គម្រោងនៃការសាងសង់ស្ពានអាកាសថ្មី ដោយហោះនៅលើបណ្ដោយផ្លូវជាតិលេខ៥នេះ  គ្រោងនឹងសាងសង់ ដោយប្រើរយៈពេល ១៥ខែ ពោលគឺឲ្យរួចរាល់នៅចុងខែមេសា ឆ្នាំ២០២៣ នៅមុនពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME ២០២៣៕

img30012239 img30012238 img3001229 img30012225 img30012218 img30012234 img30012217 img30012216 img30012221 img30012219 img30012213 img30012212 img3001221 img3001227 img30012240 img3001226