ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តមអភិបាលរាជធានីភ្នំពេញ អញ្ជើញភ្ជាប់ «ស្ពាន...

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ អញ្ជើញភ្ជាប់ «ស្ពានអាកាសមរតកតេជោ» ដែលមានកម្ពស់៣ជាន់ ក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន

ថ្ងៃចេញផ្សាយ: Monday, January 29, 2024, 2:52 PM

img291248img291246

 

 

 

 

 

         ស្ពានអាកាសដែលបាននឹងកំពុងសាងសង់ ស្ថិតនៅចំណុចប្រសព្វ រវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថី​ព្រះមុនីវង្ស​ និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១)​ ស្ថិត​ក្នុង​មូលដ្ឋាន​ខណ្ឌ​មានជ័យ​ និង​ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ ដែលមានកម្ពស់៣ជាន់ គ្រោងនឹងដាក់ឈ្មោះជា «ស្ពានអាកាសមរតកតេជោ»។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅក្នុងពិធីភ្ជាប់ស្ពានអាកាសមរតកតេជោនេះ នាព្រឹកថ្ងៃ​ទី​២៩​ ខែមករា​ ឆ្នាំ​២០២៤។

ឯកឧត្តម ឃួង ស្រេង បានបន្តថា នេះគ្រាន់តែជាគម្រោង ដែលឯកឧត្តមនឹងសុំទៅប្រមុខរាជរដ្ឋាភិបាលសម្ដេចធិបតី ហ៊ុន ម៉ាណែត ដើម្បីសុំប្រសិទ្ធនាមឈ្មោះស្ពាននេះ ជាស្ពានអាកាស «មរតកតេជោ»

ឯកឧត្តមថា ស្ពានអាកាសមរតកតេជោ សម្រេចបានលើការសាងសង់ក្នុងដំណាក់កាលទី១ ហើយ៧៤ថ្ងៃទៀត យើងនឹងសុំទៅសម្ដេច ហ៊ុន ម៉ាណែត ដើម្បីប្រកាសដាក់ឱ្យប្រើប្រាស់ស្ពានអាកាសនេះជាបណ្តោះអាសន្ន ដើម្បីឱ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ កាត់បន្ថយបាននូវការកកស្ទះចរារចរ។   ខណៈដាក់ឱ្យប្រើប្រាស់ស្ពានអាកាសនេះជាបណ្ដោះអាសន្ន គម្រោងទី២ នឹងបន្តសាងសង់នៅជាន់ផ្ទាល់ដី និងជាន់ទី១ បន្តទៀត។

ស្ពានអាកាសថ្មីនេះ នឹងដោះស្រាយបាននៅលំហូរចរាចរណ៍ ពីខេត្តកណ្ដាល ឆ្លងកាត់មហាវិថីតេជោ ហ៊ុន សែន ពីព្រលានយន្តហោះថ្មីខេត្តកណ្ដាល ចូលមករាជធានីភ្នំពេញ និងទី២ទៀតអាចកាត់បន្ថយបាននូវការកកស្ទះចរាចរណ៍ នៅតាមបណ្ដោយផ្លូវជាតិ១ ចូលមករាជធានីភ្នំពេញផងដែរ។

កំណត់ផ្លូវជាតិលេខ១ ក្រោយពីដាក់ឱ្យប្រើប្រាស់ស្ពានបេតុងឆ្លងកាត់ទន្លេបាសាក់ ពីកោះនរា មកកោះពេជ្រ ឃើញថាស្ថានភាពចរាចរណ៍នៅតាមបណ្ដោយផ្លូវជាតិលេខ១ ចូលមករាជធានីភ្នំពេញ ដោះស្រាយបានប្រមាណ៥០% ពិសេសដោះស្រាយចរាចរណ៍ ពីស្រុកលើកដែក ខេត្តកណ្ដាល និងពីខេត្តព្រៃវែង ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌច្បារអំពៅផងដែរ។

ឯកឧត្តមបន្តថា ជាការគិតគូររបស់រាជរដ្ឋាភិបាល យើងនឹងកសាងស្ពានបេតុងថ្មីមួយកន្លែងទៀត នោះគឺស្ពានព្រែកប្រា ដែលស្ពាននេះនឹងប្រើប្រាស់ថវិកាជាតិ។ ស្ពានព្រែកប្រានេះពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ ក្នុងការរំដោះចរាចរណ៍ពីព្រែកប្រាមកទិសខាងលិច មកផ្លូវ២១៧ បន្តមកផ្លូវក្រវ៉ាត់ក្រុងទី៣ បន្តទៅផ្លូវល្បឿនលឿនឆ្ពោះទៅខេត្តព្រះសីហនុ។

ថ្លែងដោយមោកនភាព ឯកឧត្តម ឃួង ស្រេង បានឱ្យដឹងថាវិស្វករដែលបាននឹងកំពុងសាងសង់ស្ពានអាកាសមរតកតេជោនេះ គឺជាវិស្វកររបស់ខ្មែរសុទ្ធសាធ ដែលបណ្ដុះបណ្ដាលនៅកម្ពុជា រហូតក្លាយជាវិស្វករក្រោមការដឹកនាំប្រទេសរបស់សម្ដេចតេជោ ហ៊ុន សែន។ ពីមុនយើងពឹងគេលើជំនាញផ្សេងខ្លះ ប៉ុន្តែពេលនេះកូនខ្មែរយើងអាចធ្វើបានហើយ។ កម្ពុជាមានធនធានមនុស្សគ្រប់គ្រាន់ ដើម្បីអភិវឌ្ឍប្រទេស ខ្លួនឯងបាន។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី យើងក៏មិនបោះបង់ចោលនៅបច្ចេកទេសរបស់ពិភពលោកបានដែរ។ យើងនឹងសិក្សាស្រាវជ្រាវបន្ថែមទៀត ដើម្បីឱ្យកិច្ចការងារអភិវឌ្ឍន៍គំរោងផ្សេងៗរបស់ជាតិ មានភាពរឹងមាំ ដើម្បីឧត្ដមប្រយោជន៍ជាតិយើង។

ទន្ទឹមគ្នានេះ ឯកឧត្តម ឃួង ស្រេង ក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋជឿទុកចិត្តទៅលើការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយសម្ដេច និងបន្តរក្សាមរតករបស់សម្ដេចតេជោ និងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗទៀត ជូនជាតិមាតុភូមិ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្តេជ្ញាចិត្តរក្សាឱ្យបាននូវសន្តិភាព ដើម្បីឱ្យកម្ពុជា មានការអភិវឌ្ឍលើគ្រប់វិស័យ។

សូមបញ្ជាក់ថា ស្ពានអាកាសទី៨នេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC នៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ ហៅផ្លូវលេខ២៧១ ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ ដោយគ្រោងចំណាយថវិកា ជាង ៣៦លានដុល្លារ និងចំណាយពេលវេលាសាងសង់ ៣៦ខែ។

គម្រោងស្ពានអាកាសព្រះមុនីវង្ស មានសាងសង់ផ្លូវផ្ទាល់ដី ដែលមានរង្វង់មូលបែងចែកទិស និងផ្លូវតភ្ជាប់រវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន វិថីកងយោធពលខេមរភូមិន្ទ ឆ្ពោះទៅស្ពានព្រះមុនីវង្ស និងផ្លូវជាតិលេខ២។ បន្ទាប់មកសាងសង់ស្ពានអាកាសចំនួនពីរជាន់។ ស្ពានអាកាសជាន់ទី១ ជាស្ពានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា ទៅកាន់មហាវិថី      សម្តេចតេជោ ហ៊ុន សែន ស្ពានព្រះមុនីវង្ស មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ។

ស្ពានអាកាសជាន់ទី២ ជាផ្លូវទ្វេទិស មានទិសដៅទៅមក រវាងមហាវិថីព្រះមុនីវង្ស និងមហាវិថី  សម្តេចតេជោ ហ៊ុន សែន។ ក្រៅពីស្ពានអាកាសព្រះមុនីវង្ស រដ្ឋបាលរាជធានីភ្នំពេញក៏បានតៀមដំណើរការការដ្ឋានសាងសង់ស្ពានអាកាសមួយកន្លែងទៀតស្ថិតនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ហៅផ្លូវលេខ២០០៤ ក្នុងខណ្ឌពោធិ៍សែនជ័យ។

img2912421 img2912422 img2912423 img2912424 img2912425 img2912426 img2912427 img2912428 img2912429 img2912431 img2912430 img2912432 img291241 img291243img291245 img291246img291249 img2912410 img2912411 img2912412 img2912413 img2912414img2912416 img2912417img2912419 img2912420 img2912433 img2912434 img2912435 img2912436