ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បន្តចុះត្រួតពិនិត្យ...

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បន្តចុះត្រួតពិនិត្យស្ថានភាពស្ទឹងព្រែកត្នោត និងទីតាំងដែលទឹកហូរច្រោះ ដើម្បីត្រៀមជម្លៀសប្រជាពលរដ្ឋ ទៅកាន់ទីទួលមានសុវត្ថិភាព

ថ្ងៃចេញផ្សាយ: Wednesday, October 27, 2021, 3:05 PM

img2710215 img27102121

 

 

 

 

 

             ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងទាំង៣ប្រភេទ បន្តត្រួតពិនិត្យស្ថានភាពទឹកនៅស្ទឹងព្រែកត្នោត និងទីតាំងដែលទឹកហូរច្រោះ ព្រមទាំងត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ ទៅកាន់ទីទួលមានសុត្ថិភាពផងដែរពេលមានស្ថានភាពធ្ងន់ធ្ងរ។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ទ្វារទប់ទឹកមួយកន្លែងមានទីតាំងនៅចន្លោះរវាងភូមិសាលា និងភូមិកន្តុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ ត្រូវបានទឹកហូរច្រោះតាំងពីម៉ោងប្រមាណ ១២៖៣០នាទី យប់រំលងអាធ្រាត្រថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។ ស្ថានភាពទឹកហូរច្រោះខាងលើនេះ អាចជះផលប៉ះពាល់ដល់ភូមិសាស្ត្រសង្កាត់មួយចំនួនដូចជា សង្កាត់គងនយ សង្កាត់ទៀន សង្កាត់ស្ពានថ្ម សង្កាត់ព្រែកកំពឹស និងសង្កាត់រលួស ក្នុងខណ្ឌដង្កោ ដោយត្រូវជម្លៀសប្រជាពលរដ្ឋចេញពីលំនៅដ្ឋាន ដើម្បីរកទីទួលសុវត្ថិភាពជាបន្ទាន់។

             សម្រាប់ស្ថានភាពនេះ  ឯកឧត្តម ឃួង ស្រេង បានដឹកនាំ និងបញ្ជាឱ្យកងកម្លាំងជម្លៀសប្រជាពលរដ្ឋមកកាន់ទួលសុវត្ថិភាពជាបន្តបន្ទាប់ ហើយមិនទាន់មានប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ដល់ជីវិតនៅក្នុងស្ថានភាពនេះទេ។

ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំឱ្យកងកម្លាំង និងមន្ត្រីជំនាញសហការគ្នាយកបាវខ្សាច់ ចាក់ទប់បិទមុខទឹក ដើម្បីកុំឱ្យហូរទៅផ្នែកខាងក្រោម នៃសង្កាត់គងនយ សង្កាត់ទៀន សង្កាត់ស្ពានថ្ម សង្កាត់ព្រែកកំពឹស និងសង្កាត់រលួសផងដែរ។

យ៉ាងណាក៏ដោយ រយៈពេលប៉ុន្មានថ្ងៃនេះ ក្រុមការងារក្រសួងធនធានទឹក ក្រោមការដឹកនាំបញ្ជារបស់  ឯកឧត្តមរដ្ឋមន្រ្តី លឹម គានហោ ក៏នៅប្រចាំការជាប់ ដើម្បីពិនិត្យស្ថានភាពទឹក និងអន្តរាគមន៍ជួសជុលរូងនាគ ព្រមទាំងពង្រឹងលើកកម្ពស់តួទំនប់នៅតាមបណ្តោយសណ្តស្ទឹងព្រែកត្នោត ដែលបានកំពុងយាយីដោយទឹកជំនន់ទឹកភ្លៀងពីផ្ទៃរងផ្នែកខាងលើ ព្រមទាំងដាក់ផែនការបន្ថែម ដើម្បីកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់ គ្រោះថ្នាក់ផ្សេងៗដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្រ្តប្រឈមនេះ។

ក្រសួងធនធានទឹក និងឧតុនិយម ក៏បានត្រៀមគ្រឿងចក្រធុនធ្ងន់ចំនួន ៣៦គ្រឿង បាវខ្សាច់ធំ-តូច សំណាញ់ថ្ម និងកម្លាំងអន្តរាគមន៍ប្រចាំនៅតាមទំនប់សណ្តរស្ទឹងព្រែកត្នោត ដើម្បីការពារហានិភ័យពីជំនន់ទឹកភ្លៀង ដែលអាចបង្កការលិចលង់ដល់លំនៅឋានប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្តខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល ពោលគឺប្រចាំការ២៤ម៉ោងលើ២៤ម៉ោងតែម្ដង។

              មន្ត្រីរដ្ឋបាលខណ្ឌដង្កោ បានឱ្យដឹងថា ទឹកហូរច្រោះ ទ្វារទប់ទឹកនៅចន្លោះរវាងភូមិសាលា និងភូមិកន្តុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ នេះ វាបានប៉ះពាល់ដល់ភូមិចំនួន៤ ក្នុងសង្កាត់ទៀត នៃខណ្ឌដង្កោ ក្នុងនោះមានភូមិកន្ទុយទឹក ប៉ះពាល់ចំនួន៥៣ខ្នងផ្ទះ ភូមិថ្មចំនួន៩៣ខ្នង ភូមីក្រាំង៨៥ខ្នង ភូមិសាលាចំនួន៧៤ខ្នង សរុប៣០៦ខ្នងផ្ទះ ប៉ុន្តែទោះបីជាយ៉ាងណាក្តី គ្រោះមហន្តរាយនេះវាមិនបានអូសបន្លាយឱ្យធ្ងន់ធ្ងរជាងនេះថែមទៀតនោះទេ បើអាចទប់ស្កាត់បានទាន់ពេលវេលា៕

img27102120 img27102110 img2710219 img27102122 img27102119 img27102126 img2710217 img2710216 img27102113 img27102117 img27102118 img27102115 img27102116 img27102114 img27102112 img27102111 img2710214 img2710213 img2710218 img2710212 img2710211 img27102125 img27102124 img27102123