ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តម អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អំពាវន...

ឯកឧត្តម អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌដង្កោ និងខណ្ឌកំបូល បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំនន់ស្ទឹងព្រែកត្នោត ដែលកំពុងហក់ឡើងខ្ពស់គួរឱ្យបារម្ភ

ថ្ងៃចេញផ្សាយ: Tuesday, October 26, 2021, 8:35 AM

img251021a9 img251021a13

 

 

 

 

 

               ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងខណ្ឌដង្កោ និងខណ្ឌកំបូល សូមបង្កើនការ ប្រុងប្រយ័ត្នខ្ពស់ ចំពោះស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោត ដែលកំពុងហក់ឡើងខ្ពស់គួរឱ្យបារម្ភ។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា សម្រាប់ថ្ងៃទី២៦ និងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ខាងមុខនេះ ប្រជាពលរដ្ឋរស់នៅតាមបណ្តោយដងស្ទឹងព្រែកត្នោត ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះទឹកអាចនឹងឡើងខ្ពស់ បណ្តាលឱ្យជន់លិចលង់ភូមិដ្ឋាន។

ការអំពាវបែបនេះរបស់ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងបន្ទាប់ពី ឯកឧត្តម បានចុះត្រួតពិនិត្យ និង ដឹកនាំបញ្ជាកម្លាំង ដើម្បីទប់ទំនប់សណ្តស្ទឹងព្រែកត្នោត កុំឱ្យលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ ស្របពេលដែលមាន ការបើទ្វារទឹកពីខេត្តកំពង់ស្ពឺ ធ្វើឱ្យមានការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់ប្រជាពលរដ្ឋ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ។

ឯកឧត្តមបានបញ្ជាឱ្យមន្ទីរធនធានទឹក និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការគ្នា ធ្វើការងារនេះ ជាមួយមន្ទីរពាក់ព័ន្ធរបស់ខេត្តកំពង់ស្ពឺ ដើម្បីទប់ស្កាត់ឱ្យបាននូវគ្រោះមហន្តរាយនេះ។ ដោយឡែក ភ្នំពេញយើងកន្លះខែកន្លងមកនេះ ទាំងអាជ្ញាធររាជធានីភ្នំពេញ ទាំងអាជ្ញាធរខណ្ឌ សង្កាត់ និងមន្ទីរពាក់ព័ន្ធ គឺយើង បានធ្វើកិច្ចការងារនេះយ៉ាងសកម្ម ដើម្បីទប់ស្កាត់ឱ្យបាននូវគ្រោះមហន្តរាយ បណ្ដាលមកពីការលិចលង់លំនៅដ្ឋាន ប្រជាពលរដ្ឋនេះ។

បន្ថែមពីលើនេះទៀត ឯកឧត្តមក៏បានស្នើសុំទៅកម្លាំងកងអង្គរក្ស នូវកម្លាំងប្រមាណ៥០០នាក់ ដើម្បី ជួយអន្តរាគមន៍ធ្វើការងារនេះផងដែរ។ ក្រៅពីនេះក្រសួងធនធានទឹក ក៏បានផ្តល់នូវអេស្កាវ៉ាទ័រចំនួន១៥គ្រឿង ដាក់លើទីតាំងនេះផងដែរ ដើម្បីទប់ទំនប់ ទប់ស្កាត់នូវការលិចលង់នេះ។

ឯកឧត្តមបញ្ជាក់ទៀតថា ជំនន់ទឹកភ្លៀងនៅតាមស្ទឹង តាមតំបន់ភ្នំ វាពិតជាមិនងាយស្រួលគ្រប់គ្រងបាន ដូចទឹកទន្លេជន់លិចនោះទេ។ ការបើកទ្វារទឹកនៅខេត្តកំពង់ស្ពឺនេះ អាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរខណ្ឌ ដង្កោ បានធ្វើការអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ រស់នៅតាមបណ្តោយដងស្ទឹងនេះឱ្យមានការប្រុងប្រយ័ត្ន ខ្ពស់ សម្រាប់ថ្ងៃទី២៦ និងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ខាងមុខនេះ ចំណែកអាជ្ញាធរ គឺនៅជាប់ជានិច្ចជាបងប្អូន ប្រជាពលរដ្ឋ បានន័យថាមានហានិភ័យអ្វី គឺយើងអាចជួយពួកគាត់បានភ្លាមៗ។

ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះបញ្ហាសត្វអាសេរពឹស ដូចជាពស់ជា ដើម និងការពារកូនតូចៗ កុំឱ្យចុះលេងទឹក ដែលនាំឱ្យជួបបញ្ហាលិចលង់ជាយថាហេតុ៕

img251021a2 img251021a1 img251021a4 img251021a3 img251021a5 img251021a6 img251021a8 img251021a7 img251021a10 img251021a9 img251021a14 img251021a12