ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ចុះណែនាំ លើការរៀបចំ...

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ចុះណែនាំ លើការរៀបចំទីតាំងយកសំណាកក្នុងតំបន់ក្រហម ក្នុងខណ្ឌមានជ័យ និងពោធិសែនជ័យ ចំនួន ៣២ភូមិ ដើម្បីបង្កភាពងាយស្រួលទាំងក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋដែលត្រូវទៅយកសំណាក

ថ្ងៃចេញផ្សាយ: Saturday, April 24, 2021, 7:11 PM

img240421e9 img240421e6

 

 

 

 

 

           ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃត្រង់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ បានដឹកនាំអភិបាលរងរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌមានជ័យ និងពោធិ៍សែនជ័យ ចុះមកដល់ទីតាំងបញ្ជាការស្រាលនៃច្រមុះជ្រូកស្ទឹងមានជ័យ ដើម្បីបញ្ជាដឹកនាំឱ្យអាជ្ញាធរ និងកងកម្លាំងទាំង២ភេទ ចំណុះអោយ   គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ រៀបចំទីតាំងយកសំណាកក្នុងតំបន់ក្រហម ក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ សរុបចំនួន ៣២ភូមិ អោយបានល្អប្រសើរ បង្កភាពងាយស្រួលទាំងក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋដែលត្រូវទៅយកសំណាក។

            សូមបញ្ជាក់ថា ៖ ទីតាំងយកសំណាកក្នុងតំបន់ក្រហម ក្នុងខណ្ឌមានជ័យ និងពោធិសែនជ័យ មានទាំងអស់ចំនួន ៣២ភូមិ ក្នុងនោះ នៅក្នុងខណ្ឌមានជ័យ មានសង្កាត់ស្ទឹងមានជ័យទី១ មាន០៩ភូមិ គឺភូមិថ្មី, ភូមិទ្រា, ភូមិទ្រា១, ភូមិទ្រា២, ភូមិទ្រា៣, ភូមិមានជ័យ, ភូមិមានជ័យ១, ភូមិមានជ័យ២ និងភូមិ១។ សង្កាត់ស្ទឹងមានជ័យទី២ មាន០៩ភូមិ មានភូមិព្នាត, ភូមិដំណាក់ធំ, ភូមិដំណាក់ធំ១ ភូមិដំណាក់ធំ៤, ភូមិឬស្សី ភូមិឬស្សី៣ ,ភូមិ៥, ភូមិព្រែកទាល់ និងភូមិព្រែកទាល់១។ សង្កាត់ស្ទឹងមានជ័យទី៣ មាន០៦ភូមិ៖ ភូមិដំណាក់ធំ២, ភូមិដំណាក់ធំ៣, ភូមិដំណាក់ធំ៥ ភូមិទ្រា៤ ភូមិឬស្សី១និងភូមិឬស្សី២ សរុបក្នុងខណ្ឌមានជ័យមានចំនួន ២៤ភូមិ ។

            ចំណែកខណ្ឌពោធិសែនជ័យ មានសង្កាត់ចោមចៅទី១ មាន០៨ភូមិ៖ ភូមិគោកចំបក់, ភូមិទួលពង្រ, ភូមិត្រពាំងរំចេក, ភូមិចោមចៅ១, ភូមិត្រពាំងថ្លឹង១ ភូមិត្រពាំងថ្លឹង ២, ភូមិត្រពាំងថ្លឹង ៣ និងភូមិត្រពាំងថ្លឹង៤។

            គួរបញ្ជាក់ថា ៖កាលពីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំ ស្តីពីការប្រមូលសំណាកតេស្តរកវីរុសកូវីដ-១៩ ចំពោះប្រជាពលរដ្ឋទាំងអស់ដែលកំពុងស្នាក់នៅក្នុងភូមិ  សាស្ត្រ “តំបន់ក្រហម” នៅរាជធានីភ្នំពេញ។ ក្នុងសេចក្តីណែនាំនេះរដ្ឋបាលរាជធានីភ្នំពេញ បានសូមអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រ “តំបន់ក្រហម” ត្រូវទៅយកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩ ជាកំហិត តាមទីតាំងដែលបានកំណត់ជូន ក្នុងនោះចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងទីតាំងដែលត្រូវបានកំណត់ជាតំបន់ក្រហម នៃសង្កាត់ស្ទឹងមានជ័យទី១ សង្កាត់ស្ទឹងមានជ័យទី២ និងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ទៅយកសំណាកនៅ ៖ ១-ទីលានចាក់សំរាមចាស់ ក្នុងភូមិដំណាក់ធំ ,២- ទីតាំងបណ្តោយផ្លូវលេខ ១០១៩ (ផ្លូវទ្រុងមាន់) ក្នុងភូមិទ្រុងមាន់ ភូមិទ្រា ,៣ – វិហារព្រះយេស៊ូ ទល់មុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

            ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងទីតាំងដែលត្រូវបានកំណត់ជាតំបន់ក្រហម នៃសង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ ទៅយកសំណាកនៅ៖

១- សាលាបឋមសិក្សាសុភមង្គម ក្នុងភូមិបប៉ែកខាងជើង ។

២- ផ្សារ K-Mall ក្នុងភូមិត្រពាំងថ្លឹង១ ។

៣- ដីឡូត៍ ខាងក្រោយផ្សារឯករាជ្យ III ក្នុងភូមិត្រពាំងថ្លឹង១។

            ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងទីតាំងដែលត្រូវបានកំណត់ជាតំបន់ក្រហម នៃភូមិ១៤ ភូមិ១៦ និងភូមិ១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ទៅយកសំណាកនៅក្នុងបរិវេណមជ្ឈមណ្ឌលវប្បធម៌ចេនឡា ។

            ក្នុងករណីប្រជាពលរដ្ឋណាម្នាក់មិនព្រមសហការ ឬគេចវេះមិនទៅយកសំណាកធ្វើតេស្ដរកវីរុសកូវីដ-១៩ តាមការណែនាំនេះ នឹងត្រូវទទួលទោស ដូចមានកំណត់ក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕

img240421e10 img240421e5 img240421e8 img240421e7 img240421e1 img240421e2