ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តម ហ៊ុន ម៉ានិត និងលោកជំទាវ ប្រគល់គ្រឿងឧបភោ...

ឯកឧត្តម ហ៊ុន ម៉ានិត និងលោកជំទាវ ប្រគល់គ្រឿងឧបភោគ បរិភោគ និងសម្ភារៈ​ប្រើប្រាស់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់មេរោគកូវីដ-១៩

ថ្ងៃចេញផ្សាយ: Saturday, April 24, 2021, 6:53 PM

img240421d4 img240421d2

 

 

 

 

            អំណោយ ជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ ត្រូវបានតំណាង ឯកឧត្តម ហ៊ុន ម៉ានិត និងលោកជំទាវ ឌី សុខខីទីឃាយុកោ ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ-១៩នៅរាជធានីភ្នំពេញ ខណៈដែលជម្ងឺនេះបាននឹងកំពុងរីករាលដាលខ្លាំង ដែលអ្នកឆ្លងរហូតដល់រាប់ពាន់នាក់ និងមានអ្នកស្លាប់ជាបន្តបន្ទាប់ហើយដែរនោះ។

            ពិធីប្រគល់ និងទទួលនេះបានធ្វើឡើងនារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន ឯកឧត្តម កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ។

            អំណោយដែលប្រគល់ជូននេះ មានអង្ករ ២០តោន ម៉ាសចំនួន៥ម៉ឺនម៉ាស អាកុល៦០០លីត្រ ដបបាញ់អាកុល១.២០០ដប ប្រេងឆា៩៥កេស ទឹកស៊ីអុីវ ១.០០០យួរ ទឹបបរិសុទ្ធ ១.០០០យួរ មីខ្លាឃ្មុំ ២០០កេស និង  ត្រីខកំប៉ុង ចំនួន៥០កេស។

            ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ក្នុងឱកាសនោះបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ហ៊ុន ម៉ានិត និងលោកជំទាវ ឌី សុខខីទីឃាយុកោ ដែលបានឧបត្ថម គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ទាំងនេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងឆ្លងយ៉ាងខ្លាំងនៅរាជធានី​ភ្នំពេញ។

            ឯកឧត្តមបន្តថា តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេល​វេលា។ ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ នឹងត្រូវបានចងចាំដោយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងប្រជាពលរដ្ឋកម្ពុជាទាំងអស់៕

img240421d4 img240421d3