ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ប្រធានការិយាល័យគយ និងរដ្ឋាករត្រពាំងផ្លុងប្រគល់អ...

ប្រធានការិយាល័យគយ និងរដ្ឋាករត្រពាំងផ្លុងប្រគល់អង្ករ និងទឹកបរិសុទ្ធ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩

ថ្ងៃចេញផ្សាយ: Saturday, April 24, 2021, 5:38 PM

img240421c5 img240421c3

 

 

 

 

             អំណោយជាអង្ករចំនួន១០តោន និងទឹកសុទ្ធឱរ៉ាល់ ២០០កេស ត្រូវបានលោក អ៊ួន សុវណ្ណារ៉ា ប្រធានការិយាល័យគយ និងរដ្ឋាករត្រពាំងផ្លុង និងលោកស្រី លៀប ណាលីន ព្រមទាំងសហការី និងអាជីវកនាំទំនិញចេញ-ចូល មាត់ច្រកអន្តរជាតិត្រពាំងផ្លុងយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩នៅរាជធានីភ្នំពេញ ខណៈដែលជម្ងឺនេះបាននឹងកំពុងរីករាលដាលខ្លាំង នៅរាជធានីភ្នំពេញ។

            ពិធីប្រគល់ និងទទួលនេះបានធ្វើឡើងនារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក កែ ពន្លក នាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ។

            លោក កែ ពន្លក បានមានប្រសាសន៍ថា ក្នុងនាមលោកតំណាងអោយ ឯកឧត្តម ឃួង ស្រេង អភិបាល នៃ គណៈអភិបាលរាជធានីភ្នំពេញ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក អ៊ួន សុវណ្ណារ៉ា ដែលបានជួយឧបត្ថមជា អង្ករ និងទឹកបរិសុទ្ធខាងលើនេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌របស់លោក អ៊ួន សុវណ្ណារ៉ា ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា៕

img240421c2 img240421c1