ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ទទួលអំណោយពីក្រុមហ៊ុ...

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ទទួលអំណោយពីក្រុមហ៊ុន JTI និងបន្តយកទៅចែកជូនដល់កងកម្លាំងដែលកំពុងឈរជើងនៅគោលដៅបិទខ្ទប់ភ្លាមៗដែរ

ថ្ងៃចេញផ្សាយ: Friday, April 23, 2021, 8:01 PM

img240321b4 img240321b5

 

 

 

 

 

           ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ និងភេសជ្ជៈពីក្រុមហ៊ុន JTI ដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញ បន្តយកទៅចែកចាយ ដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរ ដែលបាននឹងកំពុងឈរនៅតាមគោលដៅបិទខ្ទប់រាជធានីភ្នំពេញ ក្នុងខណៈដែលរាជធានីភ្នំពេញ ត្រូវបានរាជរដ្ឋាភិបាលបិទខ្ទប់ក្នុងរយៈពេល១៤ថ្ងៃ ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

ក្រុមហ៊ុន JTI កន្លងមកតែងបានជួយឧបត្ថមមករដ្ឋបាលរាជធានីភ្នំពេញជាបន្តបន្ទាប់។  សម្រាប់អំណោយដែលទទួលបានពីក្រុមហ៊ុនខាងលើនៅពេលនេះ រួមមាន៖ ទឹកក្រូចចំនួន ៥០០កេស ទឹកបរិសុទ្ធចំនួន៥០០កេស និងអាហារសម្រន់ចំនួន ១.០០០កញ្ចប់។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន JTI ដែលបានជួយឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ និងភេសជ្ជៈខាងលើនេះ ដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញ បានបន្តយកទៅចែកជូនកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែលបាននឹងកំពុងឈរនៅតាមគោលដៅបិទខ្ទប់រាជធានីភ្នំពេញ រយៈពេល១៤ថ្ងៃ ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នេះ។

ក្រោយពីបានទទួលបានអំណោយខាងលើ ឯកឧត្តម ឃួង ស្រេង ក៏បានចាត់តាំងឲ្យ ឯកឧត្តម ហួត ហៃ និងឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុន JTI ផងដែរនោះ បានបន្តយកភេសជ្ជៈ និងអាហារសម្រន់ទាំងនេះ ទៅចែកជូនដល់កងកម្លាំងនៅតាមគោលដៅបិទខ្ទប់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

នៅល្ងាចថ្ងៃដដែលនេះ ឯកឧត្តម ហួត ហៃ បាននាំយកអំណោយទាំងនេះ ទៅចែកងកម្លាំងដែលបាននឹងកំពុងឈជើងនៅគោលដៅផ្លូវជាតិលេខ៦ ក្នុងខណ្ឌជ្រោយចង្វារ។ ចំណែក ឯកឧត្តម នួន ផារ័ត្ន វិញរួមជាមួយតំណាងក្រុមហ៊ុន JTI បានដឹកនាំភេសជ្ជៈនេះទៅប្រគល់ជូនដោយផ្ទាល់ដល់ទីតាំងដែលបានបិទខ្ទប់នៅតំបន់ក្រហមក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិសែនជ័យព្រមៗគ្នាផងដែរ៕

img240321b10 img240321b11 img240321b9 img240321b8 img240321b7 img240321b6 img240321b3img240321b10