ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចុះចែកអំ...

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចុះចែកអំណោយសម្ដេចតេជោ ដល់ប្រជាពលរដ្ឋចំនួន ១.៣៤៥គ្រួសារ រស់នៅក្នុងសហគមន៍ ចំនួន១០ នៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ

ថ្ងៃចេញផ្សាយ: Thursday, April 22, 2021, 4:34 PM

img220421a18 img220421a1

 

 

 

 

            ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានស្នើសុំឱ្យបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការនីទាំងអស់ កុំដាក់ទោសចំពោះអ្នកដែលជួយយើង ហើយទៅជឿលើអ្នកដែលមិនបានជួយយើងសោះ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍បែបនេះ នៅរសៀលថ្ងៃទី២២ ខែ មេសា ឆ្នាំ២០២១ ខណៈដែលឯកឧត្តម អញ្ជើញបន្តយកអំណោយទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន១.៣៤៥គ្រួសារ រស់នៅក្នុងសហគមន៍ចំនួន១០ នៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ខណៈដែលរាជរដ្ឋាភិបាលបានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដើម្បីការពារនូវការរីករាលដាលនៃជំងឺកូវីដ-១៩។

            ឯកឧត្តមអភិបាលបញ្ជាក់ដែរថា ៖បងប្អូនកម្មករ កម្មការនី មានការងារធ្វើ មានប្រាក់ដុល្លារចាយវាយ មានជីវភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ គឺដោយសារតែការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន។ សម្ដេចបានខិតខំខ្លាំងណាស់ ក្នុងការស្វែងរកអ្នកវិនិយោគទុនមកវិនិយោគនៅកម្ពុជា ដើម្បីឱ្យបងប្អូនកម្មករ កម្មការិនី របស់យើងមានការងារធ្វើរហូតមកដល់សព្វថ្ងៃនេះ។ ដូច្នេះសូមបងប្អូនកុំដាក់ទោស ចំពោះអ្នកដែលជួយយើងឱ្យសោះ។

            ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៌ថា៖ ជំងឺកូវីដ-១៩បានកើតឡើងនៅ ទូទាំងពិភពលោក ហើយបងប្អូនកម្មករ កម្មការិនីនៅឯបរទេស ក៏បានប្រឈមមុខនូវជំងឺកូវី-១៩នេះផងដែរ។ ដោយឡែកសម្រាប់បងប្អូនកម្មករ កម្មការិនីនៅកម្ពុជា ដែលមានបញ្ហាជម្ងឺកូវីដ-១៩នេះ ត្រូវបានរដ្ឋាភិបាលយកចិត្តទុកដាក់ណាស់ ដោយបានឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ ជួយសម្រួលដល់ជីវភាពរបស់បងប្អូនកម្មករ កម្មការិនី ថែមទៀត។ នេះជាការយកចិត្តទុកដាក់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

            សូមបញ្ជាក់ថា ៖ អំណោយរបស់សម្ដេចតេជោ និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពរដ្ឋទាំង១.៣៤៥គ្រួសារនេះ ក្នុងមួយគ្រួសារទទួលបាន អង្ករ មី ទឹកស៊ីអ៊ីវ និងទឹកត្រី៕

img220421a17 img220421a9 img220421a12 img220421a7 img220421a14 img220421a8 img220421a6 img220421a5 img220421a11 img220421a10 img220421a4 img220421a2