ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ប្រជាពលរដ្ឋ ១.៦៩៤គ្រួសារ រស់នៅតំបន់បិទខ្ទប់ ក្ន...

ប្រជាពលរដ្ឋ ១.៦៩៤គ្រួសារ រស់នៅតំបន់បិទខ្ទប់ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ បន្តទទួលបានអំណោយគាំពារសង្គម

ថ្ងៃចេញផ្សាយ: Wednesday, April 21, 2021, 5:27 PM

img210421d5 img210421d10

 

 

 

 

 

            រដ្ឋបាលរាជធានីភ្នំពេញ បន្តចុះចែកអំណោយគាំពារសង្គមរបស់រាជរដ្ឋាភិបាល ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ១.៦៩៤គ្រួសារ ដែលរស់នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

នាឱកាសអញ្ជើញចែកអំណោយគាំពារសង្គមរបស់រាជរដ្ឋាភិបាល ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ១.៦៩៤គ្រួសារ ដែលរស់នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈរាជធានីភ្នំពេញ បានថ្លែងថា ការបិទខ្ទប់ពិតជាធ្វើឱ្យប្រជាពលរដ្ឋមានការលំបាក ទាំងការប្រកបរបរ និងការរស់នៅប្រចាំថ្ងៃ ប៉ុន្តែសូមប្រជាពលរដ្ឋទាំងអស់ អត់ធ្មត់ យោគយល់ និងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់នូវជំងឺកូវីដ-១៩។ សម្ដេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងខ្លាំងណាស់ ដើម្បីធ្វើយ៉ាងណាឱ្យជំងឺកូវីដ-១៩ បាត់ពីកម្ពុជា ដោយសម្តេច បានដាក់ចេញនូវវិធានការជាច្រើន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។

ឯកឧត្ដម ឃួង ស្រេង បន្ថែមថា ជាការឆ្លើយតបនឹងសភាពការណ៍នេះ សម្ដេចតេជោ ក៏បានចាត់ចែងឱ្យមានការចុះចែកគ្រឿងឧបភោគបរិភោគភ្លាមៗ ជូនដល់ប្រជាពលរដ្ឋ ដោយមានតំបន់ត្រូវបិទខ្ទប់ ហើយចាត់ទុកជា តំបន់ក្រហម ដែលជាតំបន់ឆ្លងរាលដាលធ្ងន់ធ្ងរ និងតំបន់បិទខ្ទប់ផ្សេងទៀត។ ក្នុងស្ថានភាពនេះ សូមប្រជាពលរដ្ឋទាំងអស់ចូលរួម ហើយរក្សាអនាម័យឱ្យបានជាប់ជាប្រចាំ និងអនុវត្ត៣ការពារ ៣កុំ ជាប់ជានិច្ច។

លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា ការចែកអំណោយនាពេលនេះ គឺមានប្រជាពលរដ្ឋ ១.៦៩៤គ្រួសារ ដែលរស់នៅក្នុងសង្កាត់ចោមចៅទី២ រីឯប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ក្រហម គឺនៅសង្កាត់ចោមចៅទី១ ដែលនៅទីនោះអាជ្ញាធរបានចែកអំណោយតាមខ្នងផ្ទះជាបន្តបន្ទាប់សរុបបានប្រមាណ ១.៩០០គ្រួសារហើយ៕

img210421d7 img210421d1 img210421d9 img210421d18 img210421d8 img210421d13 img210421d17 img210421d11 img210421d12 img210421d15 img210421d14 img210421d16 img210421d6 img210421d4 img210421d3img210421d2