ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  រដ្ឋបាលរាជធានីភ្នំពេញ បន្តនាំយកអំណោយសម្ដេចតេជោ ...

រដ្ឋបាលរាជធានីភ្នំពេញ បន្តនាំយកអំណោយសម្ដេចតេជោ ចែកជូនប្រជាពលរដ្ឋ រស់នៅតំបន់ ដែលចាត់ទុកជាតំបន់ពណ៌ក្រហមចំនួន ១.០០០គ្រួសារ នៅខណ្ឌមានជ័យ

ថ្ងៃចេញផ្សាយ: Tuesday, April 20, 2021, 6:52 PM

img200421e6 img200421e4

 

 

 

 

 

           ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ បាននាំយកគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយ របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរានី ហ៊ុន សែន ទៅចែកជូនដល់ប្រជាពលរដ្ឋ រស់នៅតំបន់ដែលរដ្ឋបាលរាជធានីភ្នំពេញ ចាត់ទុកជាតំបន់ពណ៌ក្រហមចំនួន ១.០០០គ្រួសារ នៅក្នុងភូមិដំណាក់ធំ២ និងដំណាក់ធំ៣ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ខណ្ឌមានជ័យ។

            អំណោយដែលប្រជាពលរដ្ឋទទួលបាន ក្នុងមួយគ្រួសារមាន៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ និងទឹកស៊ីអ៊ីវ១យួរ។

            ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ៖ ការបិទខ្ទប់រាជធានីភ្នំពេញ ពិតជាធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ មានការលំបាក ទាំងការរកស៊ី និងការរស់នៅប្រចាំថ្ងៃ។ តែឯកឧត្តមសូមសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ អត់ធ្មត់ ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់នូវជំងឺកូវីដ-១៩។ កន្លងមកសម្ដេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងខ្លាំងណាស់ ដើម្បីធ្វើយ៉ាងណាឱ្យជំងឺកូវីដ-១៩ បាត់ពីកម្ពុជា ដោយសម្តេចបានដាក់ចេញនូវវិធានការជាច្រើន ដើម្បីទប់ស្កាត់នៃការរីករាលដាលនៃជំងឺនេះ។ បន្ថែមពីនេះ សម្ដេចបានយកចិត្តទុកដាក់ពីជីវភាពប្រជាពលរដ្ឋជាប្រចាំ ដោយបានជួយឧបត្ថម្ភជាស្បៀងអាហារ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលត្រូវបានបិទខ្ទប់១៤ថ្ងៃនេះ។ អញ្ចឹងទេ សូមឲ្យបងប្អូនប្រជាពលរដ្ឋមានការយោគយល់ ហើយបើបងប្អូនប្រជាពលរដ្ឋមានការខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ បងប្អូនអាចធ្វើការទំនាក់ទំនងមកអាជ្ញាធរសង្កាត់។ ចៅសង្កាត់នឹងផ្ដល់ជូនជាអំណោយ ដល់បងប្អូនភ្លាម ដោយរដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមអង្គរ ក្នុង១ខណ្ឌចំនួន១០តោនរួចហើយ សំរាប់ចែកជូនបងប្អូនដែលមានបញ្ហាខ្វះខាតក្នុងដំណាក់កាលបិទខ្ទប់ដោយជំងឺ-១៩នេះ៕

img200421e3 img200421e12 img200421e2 img200421e1 img200421e10 img200421e17 img200421e9 img200421e8 img200421e14 img200421e15 img200421e13 img200421e19 img200421e18 img200421e7 img200421e11 img200421e6