ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អំពាវនាវ ឱ្...

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អំពាវនាវ ឱ្យពលរដ្ឋ អត់ធ្មត់ និងចូលរួមទប់ស្តាត់ ជំងឺកូវីដ-១៩

ថ្ងៃចេញផ្សាយ: Tuesday, April 20, 2021, 2:38 PM

news20042117 news2004219

 

 

 

 

 

            លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានីភ្នំពេញ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ មានការអត់ធ្មត់ ក្នុងរយៈពេល ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩ ដោយសារតែជំងឺនេះ ពេលឆ្លង និងពេលស្លាប់ មិនមានញាត្តិមិត្ត បងប្អូនទៅមើលថែ និងទៅធ្វើបុណ្យជូន ដូចកាលពីមិនមានជម្ងឺ​កូវីដនោះទេ។

            ការអំពាវនាវបែបនេះរបស់ លោកជំទាវ ម៉ែន សំអន បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ ខណៈដែល លោកជំទាវ និង ឯកឧត្ត ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ រួមជាមួយនឹ ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានខណ្ឌទួលគោក ចុះចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន៦០០គ្រួសារ ដែលបាននឹងកំពុងបិទខ្ទប់ ដើម្បីបង្ការទប់ស្កាត់ជំងឺ    កូវីដ-១៩ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

            ក្នុងឱកាសនោះលោកជំទាវ ម៉ែន សំអន បានមានប្រសាសន៍ថា ៖សម្ដេចតេជោ ហ៊ុន សែន បានគិតគូរនិងព្រួយបារម្ភយ៉ាងខ្លាំងបំផុត ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ពិសេសក្នុងដំណាក់កាលកូវីដ-១៩នេះ ដោយសម្ដេចបានចេញនូវសេចក្តីសម្រេចជាច្រើនលើក ច្រើនសារ ក្នុងការបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីបង្ការ និងទប់ស្កាត់នូវជំងឺដ៏កាចសាហាវនេះ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តា ចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួនទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន គឺ ៣កុំ និង៣ការពារ។

            លោកជំទាវបញ្ជាក់ផងដែរថា ៖ ជំងឺដ៏កាចសាហាវនេះ នៅក្នុងពេលដែលយើងបានឆ្លងវាហើយ គឺមិនមានបងប្អូនសាច់ញាតិណាមើលថែទេ ហើយពេលស្លាប់ទៅក៏មិនមានអ្នកណាទៅធ្វើបុណ្យដូចកាលពីមិនទាន់មានជំងឺ កូវីដ-១៩ដែរ។ ដូច្នេះយើងទាំងអស់គ្នា ត្រូវតែរួមគ្នា ដើម្បីទប់ស្កាត់ឲ្យបានជំងឺកូវីដ-១៩នេះ ខណៈដែលរាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេចជាបន្តបន្ទាប់ នៃការបិទខ្ទប់រាជធានីភ្នំពេញ រយៈពេល ១៤ថ្ងៃ។ ក្នុងរយៈពេល១៤ថ្ងៃនេះ សូមបងប្អូនទាំងអស់អត់ធ្មត់។ ក្រោយ១៤ថ្ងៃ បើយើងអាចបិទខ្ទប់បានជោគជ័យ បងប្អូនប្រជាពលរដ្ឋអាចនឹងដើរហើរ និងប្រកបរបររកស៊ីប្រចាំជីវិត ដូចធម្មតាឡើងវិញហើយ។

            ជាមួយគ្នានោះ លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក បានមានប្រសាសន៍បញ្ជាក់ផងដែរថា ៖បងប្អូនប្រជាពលរដ្ឋដែលទទួលអំណោយរបស់សម្ដេចតេជោនៅពេលនេះ គឺជាប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ១៤ភូមិ១៦ និងភូមិ១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក មានចំនួន ៦០០គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ មី ទឹកត្រី និងទឹកស៊ីអ៊ីវ ដើម្បីចូលរួមរំលែកនូវការលំបាក ពេលដែលបងប្អូនត្រូវបានរដ្ឋាភិបាលក៏ដូចជា  រដ្ឋបាលរាជធានីភ្នំពេញ បិទខ្ទប់មិនឲ្យចាកចេញពីផ្ទះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕

news2004212 news20042118 news20042110 news20042115 news2004211 news20042113 news20042112 news20042114 news20042111 news20042116 news2004218 news2004216 news2004217 news2004215 news2004214 news2004213