ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ចុះពិនិត្យទីតាំង២កន...

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ចុះពិនិត្យទីតាំង២កន្លែងនៅខណ្ឌសែនសុខ សម្រាប់ដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩

ថ្ងៃចេញផ្សាយ: Monday, April 19, 2021, 8:02 PM

news190421e22news190421e1

 

 

 

 

           ទីតាំងសម្រាប់ហូបការធំៗ និងមានលក្ខណៈទំនើបចំនួនពីរកន្លែងនៅក្នុងខណ្ឌសែនសុខ ដែលមានឈ្មោះ ដឹព្រីមៀរ  សែនសុខ  និងវិមានពិភពថ្មីសែនសុខ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញជ្រើសរើសយកជាទីតាំង សម្រាប់សម្រាកព្យាបាលជំងឺកូវីដ-១៩ ដែលមានប្រមាណ ២.០០០គ្រែ ខណៈដែលជំងឺនេះបាននឹងកំពុងបន្តរីករាលដាលយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្លៃ។

            ដើម្បីជំរុញឲ្យការងារ នៃការរៀបចំទីតាំងសម្រាប់សម្រាកព្យាបាលជំងឺកូវីដ-១៩ទាំង២ទីតាំងខាងលើនេះឱ្យបានលឿន និងសមស្របជាទីតាំងសម្រាប់សម្រាកព្យាបាលជម្ងឺ  ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានដឹកនាំអាជ្ញាធរខណ្ឌសែន សុខ និងមន្ត្រីពាក់ព័ន្ធចុះពិនិត្យទីតាំងនេះជាក់ស្ដែង មុននឹងបញ្ជូនអ្នកជំងឺមកសម្រាកព្យាបាល។

            ទីតាំងទាំង២ខាងលើនេះ មានទីតាំងនៅជិតផ្សារអីុអន២ ស្ថិតនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងនោះ អាគារវិមានពិភពថ្មីសែនសុខ អាចដាក់គ្រែបានប្រមាណជា ៨០០គ្រែ និងអាគារសំរាប់ហូបការ ដឹព្រីមៀរ ដាក់បានប្រមាណ ២.០០០គ្រែ។ សរុបទាំង២ទីតាំងនេះអាចដាក់បានចំនួនប្រមាណ ២.៨០០គ្រែ។

            ក្នុងឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេង បានធ្វើការណែនាំទៅអាជ្ញាធរខណ្ឌសែន សុខ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវចេះការពារខ្លួនឯង កុំអោយឆ្លងកូវីដ-១៩ ពោលគឺ នៅពេលដែលក្រុមការងារបញ្ជូនអ្នកជំងឺកូវីដ-១៩ មកកាន់ទីតាំងនេះ សូមរក្សាគម្លាត និងការពារខ្លួនឲ្យបានម៉ត់ចត់បំផុត ទៅតាមការណែនាំគ្រប់យ៉ាងរបស់ក្រសួងសុខាភិបាល។

            ទីតាំងទាំង២ខាងលើនេះ បានរៀបចំគ្រែសម្រាប់អ្នកជម្ងឺរួចរាល់ហើយ ពោលគឺនៅតែក្រុមគ្រូពេទ្យ និងក្រុមការងារពាក់ព័ន្ធបញ្ជូនអ្នកជម្ងឺកូវីដ-១៩ មកសម្រាកព្យាបាលតែប៉ុណ្ណោះ។

            គួរបញ្ជាក់ថា ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីរហូតដល់ ៦២៤នាក់ ដែលភាគច្រើនបំផុត ជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន៤៨នាក់បានជាសះស្បើយ។ អ្នកឆ្លងទាំង៦២៤នាក់ សុទ្ធសឹងជាករណីឆ្លងក្នុង សហគមន៍ ២០កុម្ភៈ ក្នុងនោះនៅ រាជធានីភ្នំពេញ ចំនួន៤៦៥នាក់, ខេត្តកំពង់ចាម ១នាក់, ខេត្តពោធិ៍សាត់ ១នាក់, ខេត្តស្វាយរៀង ៣នាក់, ខេត្តតាកែវ ១០នាក់ និង ខេត្តព្រះសីហនុ ១៤៤នាក់៕

news190421e24 news190421e5 news190421e3 news190421e2 news190421e6 news190421e8 news190421e16 news190421e26 news190421e29 news190421e28 news190421e17 news190421e18 news190421e19 news190421e12 news190421e14 news190421e15 news190421e11 news190421e25 news190421e4 news190421e33 news190421e23 news190421e21 news190421e20 news190421e32 news190421e31 news190421e30 news190421e10 news190421e9