ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  លោកអ្នកឧកញ៉ា លាង ម៉េង ប្រគល់ទឹកបរិសុទ្ធ និងទឹកក...

លោកអ្នកឧកញ៉ា លាង ម៉េង ប្រគល់ទឹកបរិសុទ្ធ និងទឹកក្រូចចំនួន៤០០០កេ ជូន រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីអបអរក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៤នេះ

ថ្ងៃចេញផ្សាយ: Thursday, November 14, 2024, 6:59 AM

img131124a4 img131124a6

 

 

 

 

 

ទឹកបរិសុទ្ធ និងទឹកក្រូចចំនួន៤០០០កេសត្រូវបានលោកអ្នកឧកញ៉ា លាង ម៉េង ប្រគល់ជូនរដ្ឋបាល រាជធានីភ្នំពេញ ដើម្បីអបអរក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៤នេះ។

          ពិធីប្រគល់ និងទទួលបានធ្វើឡើងនារសៀលនាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រោមវត្តមាន ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ និងលោកអ្នកឧកញ៉ា លាង ម៉េង តំណាងលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅសាលារាជធានីភ្នំពេញ។

          ឯកឧត្ដម​ ឃួង ស្រេង ក្នុងឱកាសនោះ បានលើកឡើងថា ៖ ក្នុងនាមក្រុមប្រឹក្សារាជធានីភ្នំពេញ  គណៈអភិបាលរាជធានីភ្នំពេញ មន្ត្រីរាជការ កងកម្លាំងទាំងអស់ ក្នុងរាជធានីភ្នំពេញ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអ្នកឧកញ៉ា ដែលបានឧបត្ថម្ភទឹកពិសាកម្ពុជា ចំនួន ៣.០០០កេសនិងទឹកក្រូច IZE ចំនួន ១.០០០កេស ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីអបអរក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤។

          ឯកឧត្ដមបន្តថា ៖ តាមរយៈអំណោយខាងលើ បានបង្ហាញឱ្យឃើញអំពីទឹកចិត្ត និងការគិតគូរជូនដល់មន្ត្រីរាជការ និងកងកម្លាំង នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដែលកំពុងបំពេញ     តួនាទីភារកិច្ចរបស់ខ្លួន ក្នុងការថែរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ជូនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋដែលមកទស្សនាកំសាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក   បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤៕

img131124a7 img131124a8 img131124a5 img131124a9 img131124a3 img131124a2 img131124a4 img131124a1