ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  រដ្ឋបាលរាជធានភ្នំពេញអំពាវនាវអោយបងប្អូនប្រជាពលរដ...

រដ្ឋបាលរាជធានភ្នំពេញអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ស្ពានខ្សែកាបកោះនរា, កោះពេជ្រ ដែលបានបើកដំណើរការសាកល្បរយពេល៣ថ្ងៃ

ថ្ងៃចេញផ្សាយ: Friday, October 13, 2023, 9:37 AM

img13102323 img13102322

 

 

 

 

          នៅព្រឹកព្រលឹមស្រាងៗ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣នេះ រដ្ឋបាលរាជធានីភ្នំពេញបានបើកអោយប្រជាពលរដ្ឋបានដំណើរឆ្លងកាត់ជាបណ្តោះអាសន្នរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ដើម្បីបង្ករ លក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ បានធ្វើដំណើរក្នុងឱកាសពិធីបុណ្យភ្ជំបិណ្ឌនេះ។

នៅព្រឹកថ្ងៃដដែលនេះ ក្នុងឱកាសអញ្ជើញទៅពិនិត្យស្ថានភាព ដើម្បីបើកឱ្យដំណើរការបណ្តោះអាសន្នស្ពានបេតុងខ្សែកាបកោះនរា,កោះពេជ្រ ដែលស្ថិតក្នុងទឹកដីសង្កាត់ទន្លេបាសាក ខណ្ឌចំការមន ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ រួមជាមួយមន្រ្តីជំនាញពាក់ព័ន្ធបានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ស្ពានបេតុងខ្សែកាបកោះនរា កោះពេជ្រនេះ ក្នុងគោលបំណងសម្រួលចរាចរ ចំណាយពេលវេលាតិច និងចំណាយថវិកាតិច សម្រាប់បងបកអូនទៅលេងស្រុកកំណើត ជាពិសេសដើម្បីអបអរសាទរព្រះរាជបិធីបុណ្យអ៊ុំទូក បណ្តែប្រទីប សំពះព្រះខែ និងអកអំបុកនាពេលខាងមុខនេះ បន្ទាប់ពីស្ពាននេះសម្ពោធជាផ្លូវការ។

ឯកឧត្តមបន្ថែមថា ការដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នស្ពានខ្សែកាបថ្មីនេះ រដ្ឋបាលរាជធានីភ្នំពេញបានស្នើសុំការឯកភាពពីសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។

គួរបញ្ជាក់ថា ស្ពាននេះមានប្រវែង៨២៤ម៉ែត្រ ទទឹង២៤,៥០ម មាន៤គន្លង គឺ២គន្លងសម្រាប់រថយន្ត ១គន្លងសម្រាប់ម៉ូតូ និង១គន្លងទៀតសម្រាប់អ្នកថ្មើជើង។ ស្ពានកោះនរានេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ តាមការប៉ាន់ស្មានត្រូវប្រើប្រាស់រយៈពេល៣៥ខែ ដើម្បីស្ថាបនា និងបានចំណាយទុនវិនិយោកប្រមាន៣៨លានដុល្លាអាមេរិក សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជា OCIC ក្រោមការគ្របគ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ ។ ស្ពាននេះដែរ បានជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋចេញពីច្បាអំពៅ ឆ្ពោះមកមជ្ឈមណ្ឌលកោះពេជ្រ និងមកកណ្តាករាជធានីភ្នំពេញ ដែលកន្លងមកមានការកកស្ទះចរាចរជារៀងរាល់ថ្ងៃ បើទោះបីជាសាលារាជធានីភ្នំពេញ បានដាក់សាឡាងសម្រាប់ចំលងអ្នកដំណើរជាប់ការដ្ឋានស្ពាននេះរហូតដល់ទៅ៤គ្រឿងក៏ដោយ ក៏នៅតែមានការកកស្ទះដដែល។ ជាមួយគ្នានេះ ក៏អាចរំដោះចរាចរចេញពីរាជធានីភ្នំពេញទៅផ្លូវជាតិលេខ១វិញ និងកាត់បន្ថយការកកស្ទះនៅផ្លូវព្រះមុន្នីវង្សបានមួយចំណែកធំផងដែរ៕

img1310233 img1310231 img1310234 img1310232 img1310239 img13102311 img13102312 img13102313 img13102314 img1310238 img1310236 img13102310 img1310235 img1310237 img13102316 img13102317 img13102318 img13102319 img13102320 img13102321 img13102322 img13102323