ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្ដម ឃួង ស្រេង ចុះពិនិត្យដំណើរការ ការដំឡើងរប...

ឯកឧត្ដម ឃួង ស្រេង ចុះពិនិត្យដំណើរការ ការដំឡើងរបាំងពុះចែកទ្រូងផ្លូវ និងស្លាកសញ្ញាកំណត់ល្បឿន លើហាវិថីសម្តេចតេជោ ហ៊ុន សែន ហៅ(ផ្លូវ៦០ម៉ែត្រ)

ថ្ងៃចេញផ្សាយ: Friday, February 07, 2025, 3:05 PM

img0702255 img07022518

ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ​ ឆ្នាំ​២០២៥នេះ​ បានដឹកនាមន្ត្រីជំនាញ​រដ្ឋ​បាល​រាជធានីភ្នំពេញ​ និងអាជ្ញាធរដែនដី ចុះពិនិត្យកំណាត់មហាវិថីសម្តេចតេជោ​ ហ៊ុន សែន​ ហៅ(ផ្លូវ៦០ម៉ែត្រ)ក្នុងភូមិសាស្ត្រ ខណ្ឌមានជ័យ ខណៈដែលក្រុមការងារនៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បាននិងកំពុងដំឡើងរបាំងពុះចែកទ្រូងផ្ផ្លូវ ជាមួយការដាក់ស្លាកសញ្ញាកំណត់ល្បឿននិងស្លាកសញ្ញាផ្សេងទៀត នៅលើកំណាត់មហាវិថីនេះ ដែលខណៈនោះឯកឧត្ដមបានណែនាំការងារមួយចំនួនទៀតឱ្យមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញអនុវត្តបន្ថែម។

          លោក​ សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា៖ ក្រោយ ពីមានការណែនាំពី ឯកឧត្ដម ឃួង ស្រេង អភិបាល​ នៃ​គណៈអភិបាល​រាជធានីភ្នំពេញ មន្ទីរបានចាប់ផ្តើមដំឡើងរបាំងពុះចែកទ្រូងផ្លូវមហាវិថីសម្តេចតេជោ​ ហ៊ុន សែន​(ផ្លូវ៦០ម៉ែត្រ) ដោយអនុវត្តចាប់តាំងពីព្រឹកថ្ងៃទី០៦​ ខែកុម្ភៈម្សិលម៉ិញនេះ។

          លោក​ សាំ ពិសិដ្ឋ បានបញ្ជាក់ថា៖ ការដាក់របាំងពុះចែកទ្រូងផ្លូវនេះ ត្រូវចែកចេញជាពីរប្រភេទ។ ប្រភេទទី១ ដាក់របាំងដែកពុះចែកទ្រូងផ្លូវ ចាប់ផ្ដើមពីគល់ស្ពានអាកាសមរតកតេជោ រហូតទៅដល់ស្តុបក្បែរក្រុមហ៊ុនរថយន្ត Mercedes ដោយកំណត់នូវល្បឿន៤០គីឡូម៉ែត្រក្នុង១ម៉ោង។ ប្រភេទទី២ ដាក់របាំងថ្មពុះចែកទ្រូងនចាប់ពីចំណុចស្តុប Mercedes រហូតទៅដល់ផ្លូវជាតិលេខ២ កំណត់ល្បឿន៦០គីឡូម៉ែត្រក្នុង១ម៉ោង។ ក្រៅពីការរបាំងដែក និងរបាំងថ្មពុះចែកទ្រូងផ្លូវនេះហើយ មន្ទីរនៅបំពេញបន្ថែមនៅការងារមួយចំនួនទៀតដូចជា ដាក់ស្លាកសញ្ញារាចរណ៍បន្ថែម អ៊ុតគំនូសរាចរណ៍ ដាក់ចំណាំងផ្លាត ដាក់គោមភ្លើងពញ្ញាក់អារម្មណ៍ជាដើម។

          លោក​ សាំ ពិសិដ្ឋ បានបញ្ជាក់ថា ការងារនេះ ត្រូវប្រើរយៈពេលប្រមាណ១ខែកន្លះទើបបញ្ជាប់ ដោយសារផ្លូវសម្តេចតេជោ​ហ៊ុន សែន(ផ្លូវ៦០ម៉ែត្រ )មានប្រវែងវែងរហូតដល់៩គីឡូម៉ែត្រ ដែលទៀមទារពេលវេលាវែងដើម្បីអនុវត្ត។

          លោកប្រធានមន្ទីរក៏បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបើកបរទៅតាមល្បឿនដែលបានកំណត់និងសូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕

img0702253 img0702252 img0702251 img0702259 img07022514 img07022513 img07022512 img07022511 img07022510 img0702257 img0702254 img0702256 img0702258 img07022516 img07022515 img07022517 img07022518 img07022521 img07022519 img07022520 img07022522 img07022524 img07022525 img07022526 img07022527 img07022528 img07022529 img07022530