ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តម ឃួង ស្រេង ដឹកនាំប្រតិភូចុះសួរសុខទុក្ខ ន...

ឯកឧត្តម ឃួង ស្រេង ដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ចែកជូនកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារទឹកដី នៅខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង

ថ្ងៃចេញផ្សាយ: Monday, April 01, 2024, 3:39 PM

img01042426 img01042441

 

 

 

 

 

           ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅចែកជូនដល់កងទ័ពជួរមុខ នៅបញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៩ កងពលតូចអន្តរាគមន៍លេខ១២៨ និងកងនគរបាលជាតិវរសេនាតូច ការពារព្រំដែនលេខ៧៩៣ ដែលកំពុងឈរជើងការពារទឹកដី ស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ និងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង។

ពិធីជួបសំណេះសំណាលនេះ បានធ្វើឡើងនៅទីបញ្ជាការវរសេនាតូចអន្តរាគមន៍លេខ២៨៣ កងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ឯកឧត្តម ឃួង ស្រេង បានឲ្យដឹងថា សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ គិតមកដល់ពេលនេះ បានបង្កើតអនុស្សារណៈ ស្តីពីការចងសម្ព័ន្ធមេត្រីជាមួយអង្គភាពជួរមុខចំនួន២ នោះគឺកងពលធំអន្តរាគមន៍លេខ៣ ក្នុងខេត្តព្រះវិហារ និងកងពលតូចអន្តរាគមន៍លេខ១២៨ ចំណុះយោធភូមិភាគទី១ ក្នុងខេត្តស្ទឹងត្រែង ព្រមទាំងបានបង្កលក្ខណៈ និងតម្រង់ទិសជូនរដ្ឋបាលខណ្ឌទាំង១៤ មន្ទីរ-អង្គភាពជំនាញ និងវិស័យ ឯកជន ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដើម្បីចុះអនុស្សារណៈចងសម្ព័ន្ធមេត្រីភាព ជាមួយបណ្តាអង្គភាពចំណុះថ្នាក់ក្រោម ឱ្យកាន់តែកៀកជិតជីវភាពរស់នៅរបស់បងប្អូនកងទ័ព ចំនួន៤អង្គភាព បន្ថែមទៀត។

តាមរយៈចំណងសម្ព័ន្ធមេត្រីភាពនេះ រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរ តែងតែបានចងភ្ជាប់មនោសញ្ចេតនា ឧបត្ថម្ភគាំទ្រ និងចុះជួបសាកសួរសុខទុក្ខ មានសកម្មភាពដូចភ្លៀងរលឹម ដែលយ៉ាងហោចណាស់ យើងបានរៀបចំព្រឹត្តិការណ៍២ដងក្នុងមួយឆ្នាំ គឺក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ និងក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដោយបាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ ព្រមទាំងថវិកាឧបត្ថម្ភមួយចំនួនជូនចំពោះកងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារ ដើម្បីចូលរួមចែករំលែក គាំទ្រអង្គភាពជួរមុខ និងសម្រាលការលំបាកក្នុងជីវភាពរស់នៅបានមួយកម្រិត ដែលនេះគឺជាផ្លែផ្កានៃចំណងសម្ព័ន្ធមេត្រី រវាងអង្គភាពជួរមុខ និងអង្គភាពជួរក្រោយ ស្របតាមអនុសាសន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតីនាយករដ្ឋមន្ត្រី។

សំរាប់ពេលនេះប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមានគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ សម្រាប់អង្គភាពនីមួយៗ ដែលរួមមាន ប្រេងម៉ាស៊ូត មី ទឹកបរិសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងឆា ត្រីខកំប៉ុង ជែលលាងដៃ និងថវិកាកសាងមួយចំនួន ដើម្បីប្រគល់ជូនដល់បណ្តាអង្គភាពជួរមុខនីមួយៗ។ ក្នុងនោះជូន៖

*ឧបត្ថម្ភជូនកងពលធំអន្តរាគមន៍លេខ៣ ថវិកាចំនួន ៤០.០០០.០០០៛ ស៊ីម៉ង់ ដែក ថ្ម ខ្សាច់សរុបទឹកប្រាក់ ចំនួន ៣១.០០០$ សម្រាប់ កសាងទំនប់ទឹក ស្ថិតនៅភូមិសាស្ត្រមុំបី ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងឧបត្ថម្ភសម្ភារៈនិងគ្រឿងឧបភោគបរិភោគមួយចំនួនធំទៀត។
*ឧបត្ថម្ភជូនកងពលតូចអន្តរាគមន៍លេខ៩ ចំនួន ៤០.០០០.០០០៛ សាងសង់រោងដាក់រថយន្ត សង់អាងស្តុកទឹក ស្មើនឹងថវិកាចំនួន ២៧.០៤៥$ និងឧបត្ថម្ភ សម្ភារ និងគ្រឿងឧបភោគបរិភោគមួយចំនួនធំទៀត។
*ឧបត្ថម្ភជូនវរៈនគរបាលការពារព្រំដែន៧៩៣ ថវិកាចំនួន ១០.០០០.០០០៛ ស័ង្កសី ស៊ីម៉ង់ត៍សរុបទឹកប្រាក់ចំនួន ៥.០០០$ សម្រាប់ជួសជុលអគារស្នាក់នៅរបស់នគរបាល ដែលមានសភាពចាស់ទ្រុឌទ្រោម ជាមួយនឹងការឧបត្ថម្ភសម្ភារនិងគ្រឿងឧបភោគបរិភោគមួយចំនួនធំ។
*ឧបត្ថមយោធភូមិភាគ១ថវិកាចំនួន៥.០០០.០០០៛។
*ឧបត្ថម្ភជូនកងពលតូចអន្តរាគមន៍លេខ១២៨ ចំនួន ៤០.០០០.០០០៛ ម៉ាស៊ីនថតរូប១គ្រឿង និង          សម្ភារៈបំពាក់បន្ថែម ស្មើនឹងទឹកប្រាក់ចំនួន ១១.០៧០.០០០៛ – ត្រាក់ទ័រ ១គ្រឿង ស្មើនឹងទឹកប្រាក់ចំនួន ១៣៦.៩៥០.០០០៛និងឧបត្ថម្ភសម្ភារនិងគ្រឿងឧបភោគបរិភោគមួយចំនួនធំទៀត។
*ឧបត្ថមជូនវរៈសេនាតូចអន្តរាគមន៍លេខ ២៨១, ២៨២, ២៨៣, ២៨៤ និង២៨៥ ចំនួន ៥វរៈ ក្នុង ១ វរៈ ឧបត្ថម្ភថវិកាចំនួន២០.០០០.០០០៛។
*ជូនសាលាស្រុកសៀមប៉ាងថវិកាចំនួន២.០០០.០០០៛
*ផ្នែកសឹករងស្រុកសៀមប៉ាងថវិកាចំនួន១.០០០.០០០៛
*សាលាឃុំថ្មកែវថវិកាចំនួន១.០០០.០០០៛
*ប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មកែវថវិកាចំនួន១.០០០.០០០៛
*វត្តនៅស្រុកសៀមប៉ាង ចំនួន ៦វត្ត ក្នុង១វត្ត ប្រគេន៖ អង្ករ ចំនួន ១០០គីឡូក្រាម បច្ច័យ ចំនួន ២.០០០.០០០៛ វត្តរតនៈវុទ្ធីមុន្នីរាម (ជាប់កងពល) ចំនួន ១វត្ត ប្រគេន៖ អង្ករចំនួន ១០០គីឡូក្រាមបច្ច័យ ចំនួន ៤.០០០.០០០៛។

លោកឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ បានលើកឡើងថា៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ក្នុងការដោះស្រាយ និងផ្គត់ផ្គង់គ្រប់បែបយ៉ាងដល់កងយោធពលខេមរភូមិន្ទ ដើម្បីពង្រឹងប្រៀបឈ្នះ បង្កើនធនធានមនុស្សក្នុងជួរកងទ័ព ពង្រឹងសមត្ថភាពជំនាញ និងកសាងពង្រឹងអង្គភាពឱ្យបានរៀបរយ បង្ករលក្ខណៈឱ្យកងយោធពលខេមរភូមិន្ទមានលទ្ធភាពក្នុងការបំពេញកិច្ចការពារបូរណភាពទឹកដី និងសហការការពារថែរក្សា សន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាពសង្គម។

ក្នុងពេលនេះដែរ សម្តេចបានជួយឧបត្ថម្ភជាថវិកា សម្ភារ គ្រឿងឧបភោគ បរិភោគ ប្រេងឥន្ទនៈ ដល់កងទ័ពកំពុងឈរជើងការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទិសទី១ និងកម្ពុជា-ឡាវ ទិសអូរអាឡៃ-អូរតាង៉ាវ តាមរយៈសម្ព័ន្ធមេត្រីភាពរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំផ្ទាល់ដោយ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ សម្រាប់ប្រើប្រាស់ ដោះស្រាយក្នុងការកសាងអង្គភាព។

លោកបន្តថា សម្រាប់កងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ នេះជាលើកទី១៣ហើយ ដែលសម្ព័ន្ធមេត្រីភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះមកសំណេះសំណាល សួរសុខទុក្ខ ដល់នាយទាហាន នាយទាហានរង និងពលទាហាន។ ដោយឡែកសម្រាប់កងពលតូចអន្តរាមន៍លេខ១២៨ យោធភូមិភាគទី១ បានអញ្ជើញមកចំនួន ៥លើករួចមកហើយដែរ។

គួរបញ្ជាក់ថា នៅមុននៃការធ្វើពិធីចុះសួរសុខទុក្ខ និងនាំយកអំណោយនេះ ពោលគឺនៅរាត្រីថ្ងៃទី៣១ ខែមីនា ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ ព្រមទាំងប្រតិភូ បានជួបជុំពិសារអាហារសាមគ្គី និងរាំលេងតាមបែបប្រពៃណីខ្មែរ ក្នុងឱកាសចូលឆ្នាំថ្មីនៅក្នុងទីបញ្ជាការ វរសេនាតូចអន្តរាគមន៍លេខ ២៨៣ កងពលតូចអន្តរាគមន៍លេខ ១២៨ យោធភូមិភាគទី១ យ៉ាងសប្បាយរីករាយ និងស្និតស្នាលផងដែរ៕

img0104241 img0104242 img0104243 img0104244 img0104245 img0104246 img0104247 img0104248 img0104249 img01042410 img01042411 img01042412 img01042413 img01042414 img01042415 img01042416 img01042417 img01042418 img01042419 img01042420 img01042421 img01042422 img01042423 img01042424 img01042425 img01042427 img01042428 img01042429 img01042430 img01042431 img01042432 img01042433 img01042434 img01042435 img01042436 img01042437 img01042438 img01042439 img01042440 img01042442 img01042443 img01042444 img01042445 img01042446 img01042447 img01042448 img01042449 img01042451