(English) កិច្ចប្រជុំគណៈបញ្ចាការឯកភាពរាជធានីភ្នំពេញ
ថ្ងៃចេញផ្សាយ: Wednesday, September 18, 2019, 4:49 PM
(English)
នាព្រឹកថ្ងៃពុធ ០៥រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំគណៈបញ្ចាការឯកភាពរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីឯកឧត្ដមស្នងការដ្ឋាននគរបាលរាជធានីភំ្នពេញ ឯកឧត្ដមមេបញ្ជាការកងរាជអាវធុហត្ថរាជធានីភំ្នពេញ ឯកឧត្ដមព្រះរាជអាជ្ញា មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ និងរដ្ឋបាលខណ្ឌទាំង១៤ ដើម្បីត្រួតពិនិត្យ និងពង្រឹងកិច្ចការត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រឿងញៀន គ្រឿងស្រវឹង និងជាពិសេសកិច្ចការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងរាជធានី នារដូវបុណ្យភ្ជុំបិណ្ឌនេះ ។
