(English) ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសាលប្រជុំកងពលតូចអន្តរាគមន៍លេខ៩
ថ្ងៃចេញផ្សាយ: Thursday, September 26, 2019, 5:41 PM
(English)
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា សុីណា ឃួងស្រេង និងឯកឧត្ដមលោកជំទាវក្រុមប្រឹក្សារាជធានីភ្នំពេញ មន្ទីរអង្គភាពជំនាញ រដ្ឋបាលខណ្ឌទាំង១៤ បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសាលប្រជុំកងពលតូចអន្តរាគមន៍លេខ៩ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងចុះសួរសុខទុក្ខគ្រួសារកងទ័ព បញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ៣ និងកងពលតូចអន្តរាគមន៍លេខ៩ វរៈនគរបាលការពារព្រំដែនលេខ៧៩៣ នៅខេត្តព្រះវិហារ ព្រមទាំងនាំយកអំណោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕