(English) ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៨-២០១៩
ថ្ងៃចេញផ្សាយ: Monday, August 19, 2019, 12:56 PM
(English)
រដ្ឋបាលរាជធានីភ្នំពេញ សូមជូនពរក្មួយៗសិស្សានុសិស្សថា្នក់ទី១២ទាំងអស់ ទទួលបានជោគជ័យក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៨-២០១៩ និងសូមថ្លែងអំណរគុណប្អូនៗសិស្សានុសិស្ស និងអាណាព្យាបាល ដែលបានចូលរួមសហការរក្សាបាននូវវិន័យ និងសណ្ដាប់ធ្នាប់ល្អនៅតាមមណ្ឌលប្រឡងនានាក្នុងរាជធានីភ្នំពេញ។
សូមអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ បន្តការពារ និងរក្សាសណ្ដាប់ធ្នាប់តាមបណ្ដាមណ្ឌលប្រឡងទាំងអស់ក្នុងរាជធានីភ្នំពេញ ដើម្បីធានាបាននូវសុវត្ថិភាពសម្រាប់ដំណើរការប្រឡងទាំងមូលឱ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។