កិច្ចប្រជុំសាមញ្ញលើកទី៥ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី២
ថ្ងៃចេញផ្សាយ: Tuesday, April 28, 2015, 9:50 AM
រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិ២ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥ នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០១៤ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន ប្រធាន ក្រុមប្រឹក្សា និងជាប្រធានអង្គប្រជុំ អង្គប្រជុំនេះមានការចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សារាជធានីភ្នំពេញចំនួន ១៩រូប លើ២១រូប (អវត្តមាន២រូប មានច្បាប់អនុញ្ញាត១រូប និងសុំលាលែងពីមុខតំណែង ១រូប) គណៈអភិបាលរាជធានីភ្នំពេញចំនួន ៤រូប លើ៧រូប នាយក នាយករងរដ្ឋបាល នាយក នាយិកាទីចាត់ការសាលារាជធានីភ្នំពេញ និងប្រធានមន្ទីរ-អង្គភាពជុំវិញសាលារាជធានីភ្នំពេញចំនួន ៥៣រូប ព្រមទាំងតំណាងអង្គការក្រៅរដ្ឋាភិបាល និងតំណាងប្រជាពលរដ្ឋចំនួន ៩រូប សរុបវត្តមានទាំងអស់ចំនួន ៨៥រូប ។