ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  សម្តេចក្រឡាហោម ស ខេង ចុះសួរសុខទុក្ខកងកម្លាំង និ...

សម្តេចក្រឡាហោម ស ខេង ចុះសួរសុខទុក្ខកងកម្លាំង និងពិនិត្យទីតាំងបិទខ្ទប់ភូមិសាស្ត្រខណ្ឌចំនួន៣ ក្នុងរាជធានីភ្នំពេញ

ថ្ងៃចេញផ្សាយ: Wednesday, April 14, 2021, 12:13 PM

news140421m12 news140421m22

 

 

 

 

 

              សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អមដំណើរដោយ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងសហការី នាព្រឹកថ្ងៃពុធ ៣កើត ខែពិសាខ ឆ្នាំឆ្លូវ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទីទី១៤ ខែមេសា ឆ្នាំ២០២១នេះ បានអញ្ជើញចុះសួរសុខទុក្ខកងកម្លាំង និងពិនិត្យមើលទីតាំងបិទខ្ទប់ ក្នុងមូលដ្ឋានខណ្ឌមានជ័យ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ព្រមទាំងនាំយកអំណោយជូនដល់កងកម្លាំង ដែលកំពុងឈរជើងនៅតាមគោលដៅសំខាន់ៗ ផងដែរ។

នៅក្នុងការចុះសួរសុខទុក្ខនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាស៍ថា ក្រោមការខិតរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានការអនុវត្តផ្ទាល់ ដោយកងម្លាំងមាន សមត្ថកិច្ច ក្នុងនោះមានកម្លាំង អគ្គស្នងការនគរបាលជាតិ រដ្ឋបាលរាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានព្យាយាម និងខិតខំបំពេញតួនាទីភារកិច្ច បានយ៉ាងល្អក្នុងការប្រយុទ្ធប្រឆាំង នឹងការរីករាតត្បាត នៃជំងឺកូវីដ-១៩ ដែលកើតមាននាពេលបច្ចុប្បន្ននេះ ទាំងនៅលើសកលលោក។ សម្តេចក្រឡាហោម បានលើកឡើងទៀតថា ថ្វីត្បិតតែកម្ពុជាបានខិតខំ ក្នុងការទប់ស្កាត់ ការរាតត្បាត នៃមេរោគកូវីដ-១៩ យ៉ាងណាក្តី ប៉ុន្តែនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ មេរោគកូវីដ-១៩ បានហក់ឡើងយ៉ាងគំហុក ធ្វើអោយមានការព្រួយបារម្ភយ៉ាងខ្លាំងដល់រាជរដ្ឋាភិបាល ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។ សម្តេចក្រឡាហោម ស ខេង បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង នៃបេសកកម្ម របស់រដ្ឋបាលរាជធានីភ្នំពេញ រួមនិងកងកម្លាំងគ្រប់ប្រភេទ ដែលបានខិតខំបំពេញតួនាទីរបស់ខ្លួន ក្នុងការបំរើ និងការពារប្រជាជន ក្នុងអំឡុងពេលដែលមេរោគ កូវីដ-១៩ កំពុងតែរីករាលដាលនាពេលនេះ។

សម្តេចក្រឡាហោម ស ខេង បានធ្វើការកោតសរសើរចំពោះ អគ្គស្នងការនគរបាលជាតិ រដ្ឋបាលរាធានីភ្នំពេញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមនិងកម្លាំងមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សំរាប់ប្រជាជនកម្ពុជា ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើការណែនាំអោយ រដ្ឋបាលរាជធានីភ្នំពេញ និងកម្លាំងមានសមត្ថកិច្ច បន្តធ្វើការណែនាំ ដល់ប្រជាពលរដ្ឋ ដើម្បីអោយពួកគាត់យល់ដឹងកាន់តែច្បាស់ ពីការការពារខ្លួន ពីមេរោគកូវីដ-១៩ និងចូលរួមប្រយុទ្ធប្រឆាំងនឹងមេរោគដ៏កាចសាហាវនេះ ។

សូមបញ្ជាក់ថា នៅក្នុងឱកាសដែលសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  បានអញ្ជើញចុះសួរសុខទុក្ខកងម្លាំង ដែលកំពុងឈរជើង នៅតាមមូលដ្ឋានដែលកំពុងធ្វើការបិទខ្ទប់នាពេលនេះ សម្តេច បានធ្វើការផ្តល់ជូននៅអំណោយ សំរាប់ជូនទៅដល់កងកម្លាំង ដូចជា ទឹកសុទ្ធ មី រួមនិងថវិការផងដែរ។

សូមជម្រាបថា ដើម្បីគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវវិធានការបិទខ្ទប់នូវភូមិ សង្កាត់ មួយចំនួន ក្នុងខណ្ឌចំនួន០៣ ក្នុងរាជធានីភ្នំពេញ  រួមមាន៖

*ខណ្ឌសែនសុខ៖ ភូមិទ្រង់មាន់ នៃសង្កាត់អូរបែកក្អម

* ខណ្ឌមានជ័យ៖ ភូមិទាំងអស់ នៃសង្កាត់ស្ទឹងមានជ័យទី១, ភូមិទាំងអស់ នៃសង្កាត់ស្ទឹងមានជ័យទី២, ភូមិទ្រា៤ ភូមិដំណាក់ធំ២ និងភូមិដំណាក់ធំ៣ នៃសង្កាត់ស្ទឹងមានជ័យទី៣

* ខណ្ឌពោធិ៍សែនជ័យ៖ ភូមិចំការឪឡឹក១ ភូមិប៉ប្រកខាងជើង ភូមិប៉ប្រកខាងត្បូង និងភូមិត្រពាំងល្វា១ នៃសង្កាត់កាកាបទី១, ភូមិចំការឪឡឹក២ នៃសង្កាត់កាកាបទី២, ភូមិត្រពាំងថ្លឹង២ និងភូមិទួលពង្រ នៃសង្កាត់ចោមចៅទី១។

ការបិទខ្ទប់ភូមិសាស្ត្រមួយចំនួន ដែលមានការឆ្លងធ្ងន់ធ្ងរនេះ មានរយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោង ០០៖០០ ថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។ អំឡុងពេលបិទខ្ទប់ បុគ្គលគ្រប់រូបត្រូវបានហាមឃាត់ការធ្វើដំណើរចេញពីលំនៅឋាន ឬទីតាំងស្នាក់នៅបច្ចុប្បន្ន លើកលែងតែក្នុងករណីចាំបាច់៕

news140421m21 news140421m29 news140421m18 news140421m19 news140421m20 news140421m17 news140421m16 news140421m12 news140421m27 news140421m26 news140421m25 news140421m24 news140421m23 news140421m3 news140421m2 news140421m11 news140421m8 news140421m14 news140421m13 news140421m7 news140421m6 news140421m5 news140421m4news140421m24