ពិធីបើកសម្ពោធជាផ្លូវការ ផ្សារឌីហា្វ លក់គ្រឿងសំណង់ និងសម្ភារតុបតែងអន្តរជាតិ
ថ្ងៃចេញផ្សាយ: Saturday, October 07, 2017, 10:30 AM
សន្តិភាព និងស្ថេរភាពសង្គម គឺជាគ្រឹះនៃអ្វីៗទាំងឡាយ ដែលយើងមានសព្វថ្ងៃ ។
……
នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧, ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា សុីណា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធជាផ្លូវការ ផ្សារឌីហា្វ លក់គ្រឿងសំណង់ និងសម្ភារតុបតែងអន្តរជាតិ ដែលមានផ្ទៃដីទំហំពីរហិចតា មានទីតាំងតាមបណ្ដោយផ្លូវជាតិលេខ០១ ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីរដ្ឋបាលភ្នំពេញ ។
តាមរយៈសន្តិភាព និងស្ថេរភាពនយោបាយនេះ បានជំរុញអោយកម្ពុជា មានការរីកចម្រើនគ្រប់វិស័យ ជាពិសេសវិស័យវិនិយោគឯកជន ។ ជាក់ស្ដែងនៅរាជធានីភ្នំពេញ វិស័យវិនិយោគឯកជន មានការកើនឡើងជាលំដាប់ ជាមួយគ្នានេះសាលារាជធានីភ្នំពេញ សូមស្វាគមន៍វិនិយោគិនបរទេសមកធ្វើការវិនិយោគក្នុងរាជធានីភ្នំពេញ គ្រប់វិស័យ ។
ជាចុងក្រោយឯកឧត្ដមអភិបាល ក៏បានផ្ដាំផ្ញើទៅដល់ក្រុមហ៊ុនឌីហ្វា ពង្រីកនូវវិសាលភាពរបស់ខ្លួនអោយកាន់តែធំជាងនេះ ដែលអាចឈានទៅដល់ការសាងសង់រោងចក្រសម្រាប់ផ្គត់ផ្គង់សម្ភារសំណង់នៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការនាំចេញ ។