កិច្ចប្រជុំស្ដីពីការជួយសម្រួលការងារមួយចំនួននៅក្នុងបរិវេណវិមានឈ្នះ ឈ្នះ
ថ្ងៃចេញផ្សាយ: Tuesday, February 12, 2019, 11:25 AM
នារសៀលថ្ងៃអង្គារ ០៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំស្ដីពីការជួយសម្រួលការងារមួយចំនួននៅក្នុងបរិវេណវិមានឈ្នះ ឈ្នះ។ រដ្ឋបាលរាជធានីភ្នំពេញបានឯកភាព និងទទួលយកសំណើមួយចំនួនរបស់ក្រសួងការពារជាតិ ដើម្បីជួយសម្រួលការងារ ដូចជាបញ្ហាសំអាតអនាម័យបរិស្ថាន ការថែទាំសួន ដើមឈើ ការលាងសំអាតការីឡា និងបញ្ហាទឹក ភ្លើងបំភ្លឺសាធារណៈក្នុងបរិវេណវិមានឈ្នះ ឈ្នះ៕