កិច្ចប្រជុំការត្រួតពិនិត្យការងាររៀបចំពីធីសម្ពោធវិមានអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ
ថ្ងៃចេញផ្សាយ: Thursday, December 27, 2018, 3:13 PM
នាព្រឹកថ្ងៃព្រហស្បតិ៍ ០៥រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំការត្រួតពិនិត្យការងាររៀបចំពីធីសម្ពោធវិមានអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ និងអបអរសាទរខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមសុីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយ ឈ្នះ ឈ្នះ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងខួបលើកទី៤០ នៃទិវាជ័យជម្នះ ៧មករា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ៕